ព័ត៌មានអន្ដរជាតិ
លោក ត្រាំ និយាយជួស លោក ស៊ី ជុំវិញការបើកច្រក Hormuz មុនជំនួបកំពូលពួកគេ
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានលើកឡើងទាំងអារម្មណ៍រំភើបរីករាយកាលពីថ្ងៃសុក្រ ថា សមភាគីចិនរបស់លោក គឺប្រធានាធិបតី លោក ស៊ី ជីនពីង (Xi Jinping) មានសេចក្តីរីករាយយ៉ាងខ្លាំង ចំពោះការបើកច្រកសមុទ្រហ័រមូស (Hormuz) ឡើងវិញ ទោះបីជាអ៊ីរ៉ង់ បញ្ជាក់ថា ការធ្វើនាវាចរណ៍ផ្លូវទឹកយុទ្ធសាស្ត្រនេះនឹងត្រូវគ្រប់គ្រងយ៉ាងតឹងរ៉ឹងដោយទីក្រុងតេហេរ៉ង់។ នេះបើយោងតាមភ្នាក់ងារសារព័ត៌មានរ៉យទ័រផ្សាយថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ ។
លោក ត្រាំ ថ្លែងបែបនេះលើបណ្តាញសង្គម Truth Social ដោយបន្ថែមថា លោកក៏ទន្ទឹងរង់ចាំកិច្ចប្រជុំជាមួយប្រធានាធិបតីចិនដែលកំណត់ពេលឡើងវិញនាពាក់កណ្តាលខែឧសភាខាងមុខ ដោយសារតែសង្គ្រាមនៅអ៊ីរ៉ង់។ ដំណើរទស្សនកិច្ចរបស់ លោក ដូណាល់ ត្រាំ ទៅកាន់ប្រទេសចិនដែលត្រូវបានគ្រោងទុកលើកមុនគឺនៅដើមខែមេសា។

លោកត្រាំ សរសេរនៅលើបណ្តាញ Truth Social ថា៖ « លោកប្រធានាធិបតី ស៊ី មានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងដែលច្រកសមុទ្រហ័រមូសបើកឡើងវិញ និងបើកយ៉ាងឆាប់រហ័សទៀតផង។ កិច្ចប្រជុំរបស់យើងក្នុងប្រទេសចិននឹងក្លាយជាកិច្ចប្រជុំពិសេសមួយដែលមានសក្តានុពល និងជាប្រវត្តិសាស្ត្រ។ ខ្ញុំទន្ទឹងរង់ចាំចួបជាមួយលោកប្រធានាធិបតី ស៊ី។ អ្វីៗនឹងសម្រេចបានច្រើន!»។
ការបង្ហោះរបស់ លោក ត្រាំ កើតឡើង បន្ទាប់ពីប្រធានសភាអ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf បានរិះគន់ ប្រធានាធិបតីអាមេរិករូបនេះដែលលើកឡើងថា ការបិទផ្លូវរបស់សហរដ្ឋអាមេរិកលើកំពង់ផែនៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ នឹងបន្តរហូតដល់កិច្ចព្រមព្រៀងពេញលេញជាមួយអ៊ីរ៉ង់ត្រូវបានបញ្ចប់ទាំងស្រុង។
ដោយឡែកនៅក្នុងសារមួយរបស់ លោក Ghalibaf អះអាងថា ការធ្វើនាវាចរណ៍ផ្លូវសមុទ្រឆ្លងកាត់ច្រកសមុទ្រហ័រមូសនឹងត្រូវគ្រប់គ្រងយ៉ាងតឹងរ៉ឹងដោយទីក្រុងតេហេរ៉ង់។ ចំណែក ការឆ្លងកាត់នានានឹងត្រូវអនុញ្ញាតទៅតាមផ្លូវដែលបានកំណត់ និងក្រោមការយល់ព្រមពីអ៊ីរ៉ង់ប៉ុណ្ណោះ៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


