ព័ត៌មានអន្ដរជាតិ
អ្នកជំនាញបារម្ភថា ការលក់ឡាននៅថៃ នឹងបន្តធ្លាក់ចុះ ១-២ ឆ្នាំ ទៅមុខទៀត
ការធ្លាក់ចុះនៃការលក់ឡានក្នុងប្រទេសថៃ រំពឹងថានឹងបន្តញាំញីឧស្សាហកម្មរថយន្តថៃ យ៉ាងហោចណាស់ចន្លោះពី ១-២ ឆ្នាំខាងមុខទៀត ដោយការលក់ក្នុងស្រុកសរុបរំពឹងថានឹងធ្លាក់ចុះដល់ ៥៦០ ០០០ នៅឆ្នាំ ២០២៤។ នេះបើតាមការឱ្យដឹងរបស់ក្រុមហ៊ុនផលិតរថយន្តកូរ៉េខាងត្បូង Hyundai ប្រចាំប្រទេសថៃ។

ការលក់ឡានក្នុងស្រុកប្រចាំឆ្នាំកាលពីឆ្នាំ ២០២៣ មានប្រមាណ ៧៧៥ ៧៨០ គ្រឿង។ យ៉ាងណាមិញ ឧស្សាហកម្មរថយន្តថៃកំពុងប្រឈមមុខនឹងការធ្លាក់ចុះ ដោយទីផ្សារមានបញ្ហាជាច្រើន រួមទាំងកំណើនសេដ្ឋកិច្ចថៃយឺតយ៉ាវ កម្សោយនៃអំណាចទិញរបស់អតិថិជន និងលក្ខខណ្ឌវិនិច្ឆ័យកម្ចីរថយន្តដ៏តឹងរឹងពីធនាគារ និងក្រុមហ៊ុនផ្តល់ហិរញ្ញប្បទានរថយន្តដោយសារតែបំណុលគ្រួសារខ្ពស់។
នាយកគ្រប់គ្រងក្រុមហ៊ុន Hyundai Mobility Thailand លោក Wallop Chalermvongsavej មានប្រសាសន៍ថា ប្រសិនបើរដ្ឋាភិបាលមិនស្វែងរកមធ្យោបាយដើម្បីជួយលើកទីផ្សារទេ នោះស្ថានភាពនឹងកាន់តែអាក្រក់ទៅៗ។ លោកបន្តថា៖ «រដ្ឋាភិបាលត្រូវតែប្រុងប្រយ័ត្នចំពោះការធ្លាក់ចុះនៃឧស្សាហកម្មរថយន្ត»។
ភាពលំបាកក្នុងការទទួលបានប្រាក់កម្ចី គឺជាកត្តាចម្បងនៅពីក្រោយការធ្លាក់ចុះនៃការលក់រថយន្តនៅឆ្នាំនេះ ដែលបណ្តាលឱ្យក្លឹបឧស្សាហកម្មយានយន្តនៃសហព័ន្ធឧស្សាហកម្មថៃ កាត់បន្ថយគោលដៅផលិតរថយន្តសរុបរបស់ខ្លួន មកត្រឹម ១,៥ លានគ្រឿងសម្រាប់ឆ្នាំ ២០២៤ ដែលជាកម្រិតទាបបំផុតចាប់តាំងពី ២០២១។

នៅឆ្នាំ ២០២៣ ការផលិតរថយន្តសរុបមានចំនួន ១,៨៤ លានគ្រឿង។ លក្ខខណ្ឌវិនិច្ឆ័យប្រាក់កម្ចីតឹងរ៉ឹង បានចាប់ផ្តើមធ្វើឱ្យទីផ្សារធ្លាក់ចុះនៅឆ្នាំនោះ ដែលបណ្ដាលឱ្យការលក់រថយន្តក្នុងស្រុកធ្លាក់ចុះ ជាពិសេសប្រភេទរថយន្តភីកអាប់សុទ្ធ។
ទោះបីជាធនាគារកណ្តាលថៃបាននិយាយថា បំណុលគ្រួសារធៀបនឹងផលិតផលក្នុងសរុប បានធ្លាក់ចុះមកត្រឹម ៨៩,៨ ភាគរយ នៅត្រីមាសទី២ ពី ៩០,៨ ភាគរយ នៅត្រីមាសទី១ក្ដី ប៉ុន្តែវានៅតែមានទំហំធំ ដែលនេះជះឥទ្ធិពលខ្លាំងលើការសម្រេចចិត្តរបស់ធនាគារក្នុងការផ្ដល់ប្រាក់កម្ចី។
ជាផ្នែកមួយនៃការដោះស្រាយបញ្ហា លោក Wallop បានអំពាវនាវដល់រដ្ឋាភិបាលឱ្យពិចារណាកាត់បន្ថយពន្ធ ដើម្បីជំរុញការលក់ឡាន រួមជាមួយនឹងវិធានការដើម្បីទប់ទល់នឹងបញ្ហាបំណុលគ្រួសារផ្សេងៗ៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


