ព័ត៌មានអន្ដរជាតិ
ដបផ្ទុកវីរុសសាហាវៗ ជាង៣០០ដប បាត់ពីមន្ទីរពិសោធន៍ អូស្រ្តាលី
ជារឿងដ៏តក់ស្លុតមួយ ដែលប្រទេសអូស្រ្តាលី ចេញមុខបញ្ជាក់ថា មេរោគកាចសាហាវមានអត្រាមរណៈខ្ពស់ផ្ទុកក្នុងដបជាង៣០០ បានបាត់ពីមន្ទីរពិសោធន៍រដ្ឋ Queensland។ នេះបើតាមការចុះផ្សាយរបស់ Daily Mail កាលពីថ្ងៃទី១០ខែធ្នូឆ្នាំ២០២៤។

តាមពិតទៅករណីបាត់នេះកើតឡើងតាំងតែពីឆ្នាំ២០២១មកម្ល៉េះ ប៉ុន្តែអាជ្ញាធរអូស្រ្តាលី ទើបចេញមុខបញ្ជាក់កាលពីដើមសប្តាហ៍នេះប៉ុណ្ណោះ នាំឲ្យគ្រប់គ្នាតក់ស្លុតយ៉ាងខ្លាំង។
ក្នុងដបទាំង៣២៣នោះ គេបញ្ជាក់ថា មានផ្ទុកមេរោគកាចសាហាវចំនួន៣ប្រភេទដូចជា Hendra, Hantavirus និង Lyssavirus ដែលសុទ្ធសឹងមានអត្រាមរណភាពខ្ពស់។
Hendra គឺជាមេរោគកម្រ ឆ្លងពីសត្វប្រចៀវមកមនុស្ស។ គិតត្រឹមពេលនេះ មានមនុស្សតែ៧នាក់ប៉ុណ្ណោះ បានឆ្លងជំងឺនេះ ប៉ុន្តែក្នុងនោះមាន ៥៧%ទៅហើយដែលបានស្លាប់។

ចំណែក Hantavirus ជាមេរោគឆ្លងពីទឹកនោម ដំណក់ទឹក និងទឹកមាត់សត្វកណ្តុរ ហើយវាមានអត្រាមរណភាព ៣៨%។ រីឯ Lyssavirus ដូចជាជំងឺឆ្កែឆ្កួត ដែលឆ្លងពីថនិកសត្វទៅមនុស្ស។ បើមេរោគនេះឆ្លងហើយ ពុំមានវិធីព្យាបាលទេ ហើយអ្នកឆ្លងភាគច្រើនគឺស្លាប់។
មន្ត្រីសុខាភិបាលអូស្រ្តាលីបញ្ជាក់ថា វីរុសទាំងនេះបានបាត់ចេញពីទូររក្សាសីតុណ្ហភាពត្រជាក់ នៅពេលទូរនេះខូច។ ប៉ុន្តែយ៉ាងណា ក្រុមមន្ត្រីក៏សង្ស័យដែរថា វីរុសទាំងនេះប្រហែលជាត្រូវផ្ទេរចេញទៅកន្លែងសម្ងាត់ ទើបមិនប្រកាសឲ្យដឹង។
ស្របពេលជាមួយគ្នានោះ ប្រមុខសុខាភិបាលរដ្ឋ Queensland លោក John Gerrard បានអំពាវដល់ប្រជាជនកុំមានការព្រួយបារម្ភ ព្រោះថា មេរោគទាំងនោះនឹងមិនបង្កហានិភ័យទេ។ មេរោគនឹងមិនអាចរស់បានឡើយ បើវាចេញទៅប៉ះសីតុណ្ហភាពខាងក្រៅ។

ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសអូស្រ្តាលី បានប្រកាសបើកការស៊ើបអង្កេតលើករណីនេះ ដើម្បីរកឲ្យឃើញថាតើមានអ្វីកើតឡើង ហើយថាតើហេតុអ្វីបានជារឿងធំបែបនេះ ត្រូវគេលាក់ជិតអស់រយៈពេលច្រើនឆ្នាំមកនេះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ចិនរកឃើញវីរុសថ្មីនៅក្នុងសមុទ្រប៉ាស៊ីហ្វិកជ្រៅបំផុត មិនធ្លាប់មាន

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
នយោបាយ១៨ ម៉ោង ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ