ព័ត៌មានអន្ដរជាតិ
ចិន ប្រាប់ថា ខ្លួននឹងមិនទន់ជ្រាយចំពោះសកម្មភាពឯករាជ្យរបស់តៃវ៉ាន់ឡើយ
បន្ទាប់ពីស្ងប់ស្ងាត់អស់មួយរយៈពេល នៅថ្ងៃសុក្រទី១៣ខែធ្នូឆ្នាំ២០២៤នេះ ក្រសួងការពារជាតិចិន បានចេញមកប្រកាសពាក់ព័ន្ធនឹងសកម្មភាពយោធាជាច្រើនថ្ងៃជុំវិញកោះតៃវ៉ាន់ថា ការសម្រេចចិត្តគឺស្ថិតនៅលើចិនដែលថា តើត្រូវធ្វើសមយុទ្ធ ឬក៏អត់ ហើយយោធាក្រុងប៉េកាំងនឹងបន្តមានវត្តមាននៅទីនោះដដែល ដើម្បីប្រឆាំងនឹងកងកម្លាំងផ្ដាច់ខ្លួននិយមតៃវ៉ាន់។
ក្រសួងការពារជាតិតៃវ៉ាន់ កាលពីថ្ងៃចន្ទបានបន្តប្រកាសអាសន្ន និងបើកដំណើរការមជ្ឈមណ្ឌលឆ្លើយតបបន្ទាន់មួយ បន្ទាប់ពីមានសេចក្ដីរាយការណ៍ពីការកើនឡើងដ៏ធំនៃសកម្មភាពយោធារបស់ចិន ទាំងជុំវិញកោះតៃវ៉ាន់ និងនៅក្នុងសមុទ្រចិនខាងកើត និងខាងត្បូង។
ប៉ុន្មានថ្ងៃមកនេះ យោធាចិន មិនបានប្រកាសអំពីសមយុទ្ធណាមួយនោះទេ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ឆ្លើយតបទៅនឹងសំណួរស្តីពីដំណើរទស្សនកិច្ចនាពេលថ្មីៗនេះរបស់ប្រធានាធិបតីតៃវ៉ាន់លោក Lai Ching-te ទៅកាន់កោះហាវ៉ៃ និងទឹកដីអាមេរិកនៃកោះ Guam ហើយថាតើប្រទេសចិនបានធ្វើសមយុទ្ធឬក៏អត់នោះ ក្រសួងការពារជាតិរបស់ប្រទេសចិនមិនបានផ្តល់ការបញ្ជាក់ ឬបដិសេធឡើយ តែបានប្រាប់បែបបង្ហើរៗថា «យុទ្ធសាស្ត្រ និងចរន្តតែងតែផ្លាស់ប្ដូរ» ហើយសង្គ្រាមមិនមានលក្ខខណ្ឌទៀងទាត់ទេ។
ក្រសួងចិន បាននិយាយថា៖ “ថាតើត្រូវធ្វើសមយុទ្ធឬក៏អត់ និងពេលណាត្រូវរៀបចំ វាជារឿងរបស់យើងក្នុងការសម្រេចចិត្តដោយខ្លួនឯង តាមតម្រូវការរបស់យើងផ្ទាល់ និងស្ថានភាពនៃបញ្ហា»។
ក្រសួង បានបន្តទៀតថា៖ «ទោះជាធ្វើសមយុទ្ធ ឬមិនធ្វើសមយុទ្ធក៏ដោយ កងទ័ពរំដោះប្រជាជននឹងមិនអវត្តមាន ហើយនឹងមិនទន់ជ្រាយក្នុងការតស៊ូប្រឆាំងនឹងឯករាជ្យ និងការបង្រួបបង្រួមជាតិឡើងវិញ (របស់តៃវ៉ាន់ទេ)»។
ក្រសួងបានបន្ថែមថា ការពឹងផ្អែកលើ «កងកម្លាំងបរទេសដើម្បីស្វែងរកឯករាជ្យ» ដែលជាពាក្យដែលចិនតែងប្រើព្រមានសហរដ្ឋអាមេរិកមិនឲ្យគាំទ្រតៃវ៉ាន់ នឹងត្រូវរងទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ហើយនឹងត្រូវបរាជ័យ។
កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ក្រសួងការពារជាតិតៃវ៉ាន់ បានប្រកាសថា ខ្លួនបានរំសាយមជ្ឈមណ្ឌលឆ្លើយតបគ្រាអាសន្ន ដោយបញ្ជាក់ថា យោធាចិនបានបញ្ឈប់សកម្មភាពនៅជុំវិញដែនកោះរបស់ខ្លួន។
នៅព្រឹកថ្ងៃសុក្រនេះ ក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយថា មានការប្រទះឃើញយន្តហោះយោធាចិនចំនួន ១២គ្រឿងប៉ុណ្ណោះដែលកំពុងប្រតិបត្តិការនៅក្បែរនោះក្នុងរយៈពេល ២៤ម៉ោងកន្លងមក ពោលគឺធ្លាក់ចុះពីចំនួន៣៤គ្រឿង ដែលត្រូវបានរាយការណ៍កាលពីថ្ងៃមុន។
ឆ្មាំសមុទ្ររបស់កោះតៃវ៉ាន់ ក៏បានប្រាប់ដែរថា នាវាឆ្មាំសមុទ្រចិនចំនួន ៩គ្រឿងដែលនៅឆ្ងាយពីឆ្នេរសមុទ្រភាគអាគ្នេយ៍ និងនិរតីរបស់កោះតៃវ៉ាន់ បានធ្វើដំណើរឆ្ពោះទៅភាគខាងជើងវិញហើយ បន្ទាប់ពីបានធ្វើសកម្មភាពរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៧ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២១ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


