Connect with us

ព័ត៌មានអន្ដរជាតិ

បងធំណាតូ ៦ប្រទេស ចេញសេចក្តីថ្លែងការណ៍រួម គាំទ្រសមាជិកភាពរបស់ អ៊ុយក្រែន

បានផុស

នៅ

ប្រទេសបារាំង អេស្ប៉ាញ អាល្លឺម៉ង់ អ៊ីតាលី ប៉ូឡូញ និងចក្រភពអង់គ្លេស ដែលសុទ្ធសឹងជាបងធំនៅក្នុងអង្គការណាតូ បានចេញសេចក្តីថ្លែងការណ៍រួម គាំទ្រផែនការរបស់អ៊ុយក្រែន ក្នុងការចូលជាសមាជិកនៃសម្ព័ន្ធភាពយោធាដឹកនាំដោយសហរដ្ឋអាមេរិក មួយនេះ។ 

(រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មិនត្រឹមប៉ុណ្ណឹង ប្រទេសទាំងអស់ ក៏គាំទ្រលក្ខខណ្ឌសន្តិភាពដែលប្រធានាធិបតីអ៊ុយក្រែន វ្ល៉ាឌីមៀរ ហ្សេលេនស្គី ស្នើទៅមេដឹកនាំវិមានក្រឹមឡាំងលោក វ្ល៉ាឌីមៀរ ពូទីន ផងដែរ។

ក្នុងសេចក្តីថ្លែងការណ៍ដែលបញ្ចេញក្រោយជំនួបជាមួយមេដឹកនាំអ៊ុយក្រែន ក្នុងទីក្រុងបែរឡាំង កាលពីថ្ងៃព្រហស្បតិ៍ទី១២ខែធ្នូឆ្នាំ២០២៤ រដ្ឋមន្ត្រីការបរទេសមកពីប្រទេសទាំង៦ និយាយថា «គោលដៅនៃសន្តិភាពធំធេង យុត្តិធម៌ និងយូរអង្វែងសម្រាប់អ៊ុយក្រែន និងសន្តិសុខយូរអង្វែងសម្រាប់អឺរ៉ុប គឺគ្មានអ្វីអាចបំបែកបានទេ អ៊ុយក្រែនត្រូវតែឈ្នះ។ ប្រទេសទាំងអស់ សូមសន្យាគាំទ្រការបញ្ចប់ជម្លោះដោយអនុលោមតាមការគោរពយ៉ាងពេញលេញចំពោះអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់អ៊ុយក្រែន។ យើងសូមបញ្ជាក់ឡើងវិញ នូវការប្តេជ្ញាចិត្តរបស់យើងចំពោះរូបមន្តសន្តិភាពរបស់លោក ហ្សេលេនស្គី ដែលជាផ្លូវអាចទុកចិត្តបាន ឆ្ពោះទៅរកសន្តិភាពដ៏ត្រឹមត្រូវនិងយូរអង្វែង»។

យ៉ាងណាក្តី ច្បាស់ណាស់រឿងនេះនឹងធ្វើឲ្យរុស្ស៊ី ក្តៅស្លឹកត្រចៀកជាក់ជាមិនខានឡើយ ព្រោះថា សមាជិកភាពរបស់អ៊ុយក្រែន ក្នុងអង្គការណាតូ គឺជាអ្វីដែលត្រូវបានទីក្រុងមូស្គូ ប្រឆាំងយ៉ាងដាច់អហង្ការ ដោយអះអាងថា វានឹងបង្កហានិភ័យដល់សន្តិសុខរបស់ខ្លួន។

ម្យ៉ាងវិញទៀត រុស្ស៊ីធ្លាប់ប្រកាសហើយថា បើអ៊ុយក្រែន ពិតជាចង់ចរចាសន្តិភាពមែន ទី១ ទីក្រុងកៀវ ត្រូវបោះចោលគំនិតចូលជាសមាជិកអង្គការណាតូសិន ហើយទី២ អ៊ុយក្រែន ត្រូវដកទ័ពចេញពីទឹកដីដែលរុស្ស៊ីកាន់កាប់៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លោក ត្រាំ សន្យាមិនទុកអ៊ុយក្រែន ចោលឡើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម