ព័ត៌មានអន្ដរជាតិ
លោក ត្រាំ សន្យាមិនទុកអ៊ុយក្រែន ចោលឡើយ
ក្រោយលោក ដូណាល់ ត្រាំ ជាប់ឈ្មោះជាបុគ្គលឆ្នើមប្រចាំឆ្នាំ២០២៤, ទស្សនាវដ្តី Time បានចេញផ្សាយកិច្ចសម្ភាសពិសេសជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិករូបនេះនៅថ្ងៃព្រហស្បតិ៍ទី១៣ខែធ្នូ ដោយលោកបានបញ្ជាក់យ៉ាងច្បាស់ថា អាមេរិកនឹងមិនកាត់ជំនួយទាំងអស់ដល់អ៊ុយក្រែនទេ ហើយក៏នឹងមិនបោះបង់ទីក្រុងកៀវចោលដែរ ដោយនោះជាការខិតខំរបស់អាមេរិក ដើម្បីសម្របសម្រួលឲ្យមានកិច្ចចរចាសន្តិភាពជាមួយរុស្ស៊ី។

នៅពេលត្រូវបានសួរថាតើលោក នឹងបោះបង់ចោលអ៊ុយក្រែនតាមរយៈការកាត់ផ្តាច់ជំនួយមែនទេ? លោក ត្រាំ ឆ្លើយតបថា «ខ្ញុំចង់បានកិច្ចព្រមព្រៀងមួយ ហើយវិធីតែមួយគត់ដែលអាចឈានដល់កិច្ចព្រមព្រៀងនោះ គឺមិនត្រូវបោះបង់អ៊ុយក្រែនចោលឡើយ»។
ទោះបីជាយ៉ាងណាក៏ដោយ លោក ត្រាំ នៅតែបដិសេធបញ្ជាក់លម្អិតអំពីផែនការសន្តិភាពដែលលោកមាននៅក្នុងដៃ ដើម្បីបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។
កាលពីសប្តាហ៍មុន ទីប្រឹក្សារបស់លោកត្រាំក៏បានបង្ហាញផែនការចំនួន៣ ដើម្បីបញ្ចប់សង្គ្រាមនេះដែរ ហើយត្បិតតែសេចក្តីលម្អិតនៃផែនការទាំងនោះត្រូវបានលាក់ជិតឈឹងក៏ដោយ ប៉ុន្តែគេសន្និដ្ឋានថា វាគ្មានអ្វីក្រៅពីការជំរុញទីក្រុងកៀវប្រគល់ទឹកដីឲ្យទីក្រុងមូស្គូ ហើយឈប់ព្យាយាមចូលជាសមាជិកអង្គការណាតូនោះទេ។

សេចក្តីរាយការណ៍របស់ Reuters បានឲ្យដឹងថា ក្នុងចំណោមផែនការទាំង៣ គឺមានមួយបានមកពីលោក Keith Kellogg ដែលជាប្រេសិតរុស្ស៊ី-អ៊ុយក្រែននៃរដ្ឋបាលថ្មីរបស់លោក ត្រាំ ចំណែកផែនការ២ទៀតគឺបានមកពីអនុប្រធានាធិបតីជាប់ឆ្នោត J.D. Vance និងអតីតប្រធានចារកម្មស្តីទីរបស់លោក ត្រាំ គឺ Richard Grenell។
យ៉ាងណាក្តី បើតាមការបញ្ជាក់ពីអតីតមន្ត្រីសន្តិសុខជាតិរបស់លោក ត្រាំ, ក្នុងផែនការនោះ លោក ត្រាំ នឹងគំរាមកាត់ជំនួយយោធាដល់អ៊ុយក្រែន បើលោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី មិនព្រមចូលតុចរចា ឬសហរដ្ឋអាមេរិក នឹងបង្កើនជំនួយដល់អ៊ុយក្រែន បើរុស្ស៊ី មិនព្រមមកចរចាវិញ។
ម្យ៉ាងវិញទៀត គេហ៊ានអះអាងថា កិច្ចព្រមព្រៀងណាមួយ គឺអាចកើតឡើងបាន លុះត្រាតែលោក ត្រាំ, ពូទីន និង ហ្សេលេនស្គី ចូលរួមក្នុងកិច្ចពិភាក្សាគ្នាផ្ទាល់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក ត្រាំ ជាប់ឈ្មោះជាបុគ្គលឆ្នើម របស់ទស្សនាវដ្តី Time ប្រចាំឆ្នាំ២០២៤

-
សន្តិសុខសង្គម២ ថ្ងៃ ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
នយោបាយ៤ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ១៩ ម៉ោង ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ថៃចាប់ផ្ដើមបិទច្រកព្រំដែនតំបន់បឹងត្រកួន នៅបន្ទាយមានជ័យ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី