ព័ត៌មានជាតិ
សម្តេចធិបតី លើកទឹកចិត្តឱ្យមានការរៀបចំពិព័រណ៍សៀវភៅឱ្យបានច្រើន
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់មាតាបិតា អាណាព្យាបាល នាំកូនៗទៅចូលរួមពិព័រណ៌សៀវភៅឱ្យបានច្រើន និងបានជំរុញឱ្យក្រសួងអប់រំ រៀបចំព្រឹត្តិការណ៍បែបនេះបន្តទៀត ដើម្បីលើកកម្ពស់ការអាននៅកម្ពុជា។
ក្នុងពិធីជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ សម្តេចនាយករដ្ឋមន្រ្តី បានបង្ហាញអារម្មណ៍សប្បាយរីករាយដែលបានឃើញមាតាបិតា អាណាព្យាបាលនាំកូនៗទៅចូលរួមពិព័រណ៌សៀវភៅច្រើនកុះករ។ សម្តេចបញ្ជាក់ថា៖«ខ្ញុំសប្បាយចិត្តកន្លែងពិព័រណសៀវភៅម្តងៗមនុស្សចូលរួមច្រើន ឪពុកម្តាយ នាំកូនទៅទិញសៀវភៅ។ ខ្ញុំសូមលើកទឹកចិត្តឱ្យនាំកូនទៅចូលរួម ហើយរៀបចំពិព័រណសៀវភៅឱ្យកាន់តែច្រើន»។

លើសពីនេះ សម្តេចធិបតី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអាន ហើយជំរុញឱ្យកូនៗ និងចៅៗអាន ឱ្យបានច្រើន ដោយកត់សម្គាល់ថា បច្ចុប្បន្ននេះមានសៀវភៅច្រើនប្រភេទ ដែលជួយដល់ការលើកកម្ពស់ចំណេះដឹង បើធៀបនឹងជំនាន់មុន ។ សម្តេចលើកឡើងថា៖«កាលពី ១០ ឬ ២០ ឆ្នាំមុន សៀវភៅនៅយើងមិនសូវមានទេ ឥឡូវមានសៀវភៅគ្រប់ប្រភេទ។ ខ្ញុំសូមជំរុញឱ្យក្មួយៗរៀន អានសៀវភៅ ព្រោះអានជក់ ពីក្មេងឡើយយើងមិនដែលមានសៀវភៅអានគ្រប់ទេនៅសាលា។ មួយសាលាក្នុងបណ្ណាល័យមានសៀវភៅ ៥ក្បាល មានសិស្សរាប់រយនាក់ ហើយមានតែកត់ត្រាពីគ្រូយកមកទន្ទេញ។ ឥឡូវសិស្សតាំងពីថ្នាក់មតេ្តយ្យ ថ្នាក់បឋមមានសៀវភៅម្នាក់មួយក្បាល»។

ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៤ បានសហការរៀបចំពិព័រណ៍សៀវភៅកម្ពុជា លើកទី ១១ ក្រោមប្រធានបទ “អ្នកអានជាអ្នករៀនពេញមួយជីវិត”។ តាមរយៈកម្មវិធីនេះមានការតាំងសៀវភៅដ៏សម្បូរបែប និងមានមនុស្សចូលរួមយ៉ាងច្រើនបានជាវសៀវភៅយកទៅអានថែមទៀតផង។

លោក លី តារា អ្នកនិពន្ធ ដែលបានចូលរួមព្រឹត្តិការណ៍ខាងលើ មើលឃើញថា ពិព័រណ៍សៀវភៅកម្ពុជា លើកទី១១ ឆ្នាំ២០២៤នេះ មានការរៀបចំបានកាន់តែល្អ និងធំទូលាយជាងមុន ដែលអាចឱ្យអ្នកទស្សនាមានភាពងាយស្រួលច្រើន ហើយក៏ជាកត្តានាំឱ្យមានភាពទាក់ទាញពីមហាជន មកចូលរួមការពិព័រណ៍ឆ្នាំនេះកាន់តែច្រើន។ លោកក៏បានលើកទឹកចិត្តដល់មាតាបិតា នាំកូនៗមកចូលរួមពិព័រណ៍សៀវភៅឱ្យបានច្រើន ដើម្បីតម្រង់ទិសឱ្យកុមារចូលចិត្តអានសៀវភៅបង្កើនចំណេះដឹង៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


