ព័ត៌មានជាតិ
ឈ្មួញខិលខូចចាក់ដីលុបព្រៃកោងកាងជាច្រើនហិចតានៅភូមិទួលគគីរក្រោម
ចំណីមាត់ព្រែក និងព្រៃកោងកាងដែលគេចាត់ទុកថាជាសម្បត្តិរដ្ឋនៅភូមិទួលគគីរក្រោម ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង កំពុងត្រូវបានក្រុមជនខិលខូចអាងទឹកលុយ ហ៊ានលួចចាក់អាចម៍ដីបំពានយកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន គ្មានកោតខ្លាចអាជ្ញាធរស្រុកខេត្តឡើយ។

លោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុកមណ្ឌលសីមា ឱ្យដឹងថា លទ្ធផលនៃការចុះពិនិត្យវាស់វែងតាមលក្ខណៈបច្ចេកទេសលើទីតាំងដែលក្រុមឈ្នួញល្មើស គឺពិតជាមានលួចចាក់អាចម៍ដីចូលមាត់ព្រែកព្រៃកោងកាងប្រាកដមែន។
អភិបាលរងស្រុកមណ្ឌល បង្ហាញក្តីសន្និដ្ឋានបឋមថា ផ្ទៃដីដែលគេចាក់ដីចូលបំពានមានបណ្តោយ២១១ម៉ែត្រ និងទទឹង១៤ម៉ែត្រ បើតាមឧបករណ៍វាស់វែងប្រើដោយដៃរបស់មន្រ្តីដែនដីខេត្ត។ ដូច្នេះអាជ្ញាធរស្រុក និងក្រុមមន្រ្តីជំនាញពាក់ព័ន្ធធ្វើកំណត់ជាក់លាស់មួយ ប្រគល់ជូនទៅលោក សុខ សុទ្ធី អភិបាលរងខេត្តបន្តអនុវត្តវិធានការនេះ។

លោក ប៊ុនឈួយ ពន្យល់ដែរថា អាជ្ញាធរស្រុកពុំបានដឹងព័ត៌មាននោះទេ តែយោងតាមការណែនាំរបស់រដ្ឋបាលខេត្ត ទើបកោះហៅមន្រ្តីជំនាញនានាចុះពិនិត្យមើលផ្ទាល់តែម្តង។ ទំនងជាមានអ្នកលួចផ្តល់ព័ត៌មានឱ្យ ក្រុមរថយន្ត ដឹកជញ្ចូនអាចម៍ដីមិនឃើញបន្តដឹកជញ្ចូនដីចូលនោះទេ។រីឯលោកស្រី គឹម សុខេម មេឃុំទួលគគីរ ក៏ពុំបានរាយការណ៍ណាមួយមកកាន់រដ្ឋបាលស្រុកផងដែរ គ្រាបញ្ហាកើតឡើងក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់មូលដ្ឋាន។
ពលរដ្ឋស្នើឱ្យវិធានការប្រញាប់រកមុខអ្នកដែលបំពានមកផ្តន្ទាទោសតាមច្បាប់គត់មុតបំផុត ជៀសវាង បណ្តែត បណ្តោយឱ្យក្រុមឈ្នួញអាងអំណាចទឹកលុយចេះតែលោភបំពានតាមតែអំពើចិត្តខ្លួនចង់បាន គិតពីប្រយោជន៍រួមទៅអនាគត។

បញ្ហាបំពានយកដីរដ្ឋធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនឯកជននេះ លោកស្រី គឹម សុខេម មេឃុំទួលគគីរ ឱ្យដឹងនៅថ្ងៃទី១៦ ខែមីនា ២០២១ ថា ដំណើរការលួចចាក់ដីចូលចំណីព្រែក និងលុបព្រៃកោងកាង ប្រព្រឹត្តទៅ៤ទៅ៥ថ្ងៃមកហើយគាប់ជួនពេលលោកស្រី មិននៅមូលដ្ឋាន។
លោកស្រីមេឃុំទួលគគីរ អះអាងថា ក្រោយពិនិត្យរបស់រដ្ឋបាលស្រុក និងមន្រ្តីបរិស្ថាន មន្រ្តីដែនដី កាលពីថ្ងៃទី១៥ មីនា ម្សិលមិញ គឺលោកស្រីបានហាមប្រាមឱ្យផ្អាកសកម្មភាពបូកផ្សំធ្វើកិច្ចសន្យាប្រគល់ដីដែលបានចាក់ចូលចំណីព្រែកព្រៃកោងកាងមកធ្វើដីសាធារណវិញ។ អាចម៍ដីរាប់រយឡានចាក់ចូលតំបន់ការពារដោយចីរភាពដែលគ្រប់គ្រងដោយក្រសួងបរិស្ថាន និងរដ្ឋបាលខេត្ត ពោលស្តែងឡើងទម្រង់លក្ខណៈចាក់ដីព័ទ្ធព្រៃកោងកាងយកជាច្រើនហិចតាជាសម្បតិឯកជន។

ឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មានដែលថាជនខិលខូចប្រគល់មកអោយឃុំគ្រប់គ្រងហើយ ថាតើក្រុមឈ្នួញខិលខូចរួចខ្លួនពីសំណាក់ច្បាប់ហើយឬ? បញ្ហានេះ ត្រូវបានលោកស្រី សុខេម ឆ្លើយយ៉ាងខ្លីថា បែបបទតាមផ្លូវច្បាប់ អាស្រ័យលើរដ្ឋបាលខេត្តជាមាននីតិវិធីបន្តទៀត។
គេសង្កេតឃើញមានករណីបំពានដីរដ្ឋជាបន្តបន្ទាប់អំឡុងពេលដែលអាជ្ញាធរកំពុងមមាញឹកលើវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ទូទាំងខេត្តកោះកុង។ ហើយជាឱកាសមួយដ៏ល្អសម្រាប់ក្រុមអ្នកខិលខូច ធ្វើសកម្មភាពបំពានគ្មានញញើតដៃជាមួយអាជ្ញាធរសមត្ថកិច្ចឡើយព្រោះតែចង់បានតែប្រយោជន៍ផ្ទាល់ខ្លួន។
លោក ហ៊ុន ម៉ារ៉ាឌី ប្រធានថ្មីមន្ទីរបរិស្ថានខេត្តកោះកុង ពុំទាន់អាចសុំការពន្យល់ពីលក្ខណៈបានទេនៅរសៀលថ្ងៃទី១៦ មីនា អំពីទំហំផ្ទៃដីព្រែក និងព្រៃកោងកាងដែលរងការចាក់ដីរំលោភបំពាន ហើយអនុវត្តនីតិវិធីច្បាប់បរិស្ថានបែបណានោះ។

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ឱ្យដឹងថា ទាក់ទិននឹងវិធានការច្បាប់ចំពោះបុគ្គលល្មើសដែលជាឈ្នួញទិញលក់ដីដ៏សកម្មភាពនៅខេត្តកោះកុង លោកកំពុងរង់ចាំរបាយការណ៍លម្អិតពីរដ្ឋបាលស្រុក និងមន្រ្តីជំនាញពាក់ព័ន្ធឱ្យមានក្នុងដៃជាមុនសិន ទើបស្រាវជ្រាវពីសាវតាអង្គហតុ និងបុគ្គលដែលប្រព្រឹត្តបទល្មើសពិតប្រាកដប្តឹងទៅតុលាការតែម្តង។
លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ធ្លាប់ព្រមានចាត់វិធានការតាមផ្លូវច្បាប់ ជាធរមានចំពោះពលរដ្ឋណាដែលចូលទៅកាប់ទន្ទ្រានយកដី និងហ៊ានឈូសឆាយកាប់រានដីព្រៃកោងកាងទឹកសាប រំលោភយកដីធ្វើជាកម្មសិទ្ធិ។ លោកស្រីក្រើនរម្លឹកដល់មេភូមិ និងមេឃុំទាំងអស់ដែលក្រោមឱវាទដឹកនាំខ្លួន មិនត្រូវឃុបឃិតចុះហត្ថលេខាទិញលក់ ឬផ្ទេរអចលនទ្រព្យដីធ្លីក្នុងតំបន់ការពារធម្មជាតិនោះទេ។ ករណីជនណាម្នាក់មិនព្រមបញ្ឈប់សកម្មភាព ហើយនៅតែបន្តបំពានកសាងសំណុំរឿងបញ្ចូនទៅតុលាការ៕
អត្តបទ៖ សិរីវឌ្ឍនៈ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


