កីឡា
ថ្ងៃនេះ ការប្រកួតប្រដាល់សកលថ្នាក់ជាតិ មាន២៣គូវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
ការប្រកួតប្រដាល់សកលជ្រើសរើសជើងឯកថ្នាក់ជាតិ ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ ដោយមាន២៣គូលើគ្រប់វិញ្ញាសាទាំងបុរស និងនារី នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បន្ទាប់ពីប្រកួតជម្រុះតាំងពីថ្ងៃទី២៣ ខែធ្នូ។

ការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំ២០២៤នេះមានក្រុម ក្លិប និងសមាគមកីឡាប្រដាល់សកលចំនួន៣០មកពីទូទាំងរាជធានី-ខេត្តចូលរួមប្រកួត។ ការប្រកួតនេះជាផ្នែកមួយដ៏សំខាន់ក្នុងការពង្រឹងសមត្ថភាពរបស់កីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជាសម្រាប់ការត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃ។ ក្នុងឆ្នាំ២០២៤ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបានបញ្ជូនកីឡាករជាច្រើនទៅប្រកួតនៅក្រៅប្រទេសដើម្បីពង្រឹងសមត្ថភាពរបស់ពួកគេ។

សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការស្វែងរកឱកាសឲ្យកីឡាករ កីឡាការិនីបានឡើងប្រកួតនៅក្រៅប្រទេស ខណៈទីផ្សារប្រកួតប្រដាល់សកលនៅកម្ពុជាស្ទើរតែគ្មានសោះនៅតាមសង្វៀនរបស់ទូរទស្សន៍នានា។


ខាងក្រោមជាគូប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ



អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១២ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន