ព័ត៌មានអន្ដរជាតិ
សេតវិមាន៖ ទាហានកូរ៉េខាងជើង កំពុងស្លាប់ និងរបួសច្រើនណាស់ លើសមរភូមិ
អ្នកនាំពាក្យសេតវិមាន លោក John Kirby បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសុក្រទី២៧ធ្នូថា កងកម្លាំងកូរ៉េខាងជើងចំនួន ១ ០០០នាក់បានស្លាប់ និងរបួសយ៉ាងច្រើននៅជួរមុខនៃសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន កាលពីសប្ដាហ៍មុននៅក្នុងតំបន់ Kursk។

របាយការណ៍តួលេខលើកនេះ គឺលើសពីតួលេខដែលមន្ត្រីអាមេរិកបានផ្តល់ឲ្យនាពេលកន្លងមក។ លោក Kirby បាននិយាយថា៖ «វាច្បាស់ណាស់ថា មេដឹកនាំយោធារុស្ស៊ី និងកូរ៉េខាងជើងកំពុងចាត់ទុកកងទ័ពទាំងនេះថាអាចលះបង់បាន និងបញ្ជាឲ្យពួកគេលើការវាយប្រហារដោយគ្មានសង្ឃឹម ប្រឆាំងនឹងការការពាររបស់អ៊ុយក្រែន»។
បេសកជនកូរ៉េខាងជើងប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ ហើយបេសកជនអង្គការសហប្រជាជាតិរបស់រុស្ស៊ី បានបដិសេធមិនធ្វើអត្ថាធិប្បាយឡើយ។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានលើកឡើងថា កងកម្លាំងកូរ៉េខាងជើងបានបាត់បង់ចំនួនយ៉ាងច្រើន ហើយកំពុងត្រូវបានបញ្ជូនទៅសមរភូមិដោយមានការការពារតិចតួចពីកងកម្លាំងរុស្ស៊ី។
លោកបានបន្ថែមថា៖ «យើងឃើញថា ទាំងយោធារុស្ស៊ី ឬអ្នកត្រួតពិនិត្យកូរ៉េខាងជើងរបស់ពួកគេ មិនអើពើក្នុងការធានាការរស់រានមានជីវិតរបស់ជនជាតិកូរ៉េខាងជើងទាំងនេះទេ»។
លោក Zelensky បានបន្តថា កងកម្លាំងអ៊ុយក្រែនបានចាប់ខ្លួនអ្នកទោសដែលជាទាហានកូរ៉េខាងជើងបានពីរបីនាក់ «ប៉ុន្តែពួកគេបានរងរបួសយ៉ាងធ្ងន់ធ្ងរ ដែលមិនអាចជួយជីវិតពួកគេបានទេ»។
លោកបានបញ្ជាក់ទៀតថា ប្រជាជនកូរ៉េមិនគួរបាត់បង់ជីវិតក្នុងសង្រ្គាមនៅអឺរ៉ុបទេ ហើយបើប្រទេសចិនមានចិត្តស្មោះ មិនចង់ឲ្យសង្រ្គាមរីកធំ «ខ្លួនត្រូវតែដាក់សម្ពាធសមស្របលើទីក្រុងព្យុងយ៉ាង»។
សូមបញ្ជាក់ថា កាលពីថ្ងៃចន្ទ លោក Zelensky បាននិយាយថា ទាហានកូរ៉េខាងជើងជាង ៣ ០០០នាក់ត្រូវបានសម្លាប់ និងរងរបួសនៅក្នុងតំបន់ Kursk ដោយបន្ថែមថា នេះជាទិន្នន័យបឋមដែលលោកកំពុងស្រង់៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


