ព័ត៌មានជាតិ
បង្ក្រាបក្មេងទំនើង គ្រឿងញៀន សន្តិសុខសណ្ដាប់ធ្នាប់សង្គម លើកក្នុងសន្និបាតបូកសរុបលទ្ធផលការងារខេត្តបន្ទាយមានជ័យ
ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៤ និងលើកទិសដៅការងារបន្តឆ្នាំ ២០២៥ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ បានលើកឡើងអំពីការអនុវត្តការងារកន្លងមករបស់រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងនោះ មានការបង្ក្រាបក្មេងទំនើង និងបង្ក្រាបគ្រឿងញៀន សន្តិសុខសណ្ដាប់ធ្នាប់សង្គមរយះពេល១២ខែ។
ក្នុងពិធីបិទសន្និបាតនេះប្រារព្វធ្វើក្នុងសាលប្រជុំសាលាខេត្តបន្ទាយមានជ័យមានការចូលរួមពីលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ លោកប្លែក វ៉ា រី ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុំ រាត្រី អភិបាលខេត្ត រួមទាំងអ្នកចូលរួមប្រហែល ៥០០ នាក់។


ក្នុងពិធីបិទសន្និបាត លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានលើកឡើងអំពីសមិទ្ធិផលជាច្រើន ដែលរដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក និង ឃុំ សង្កាត់ អនុវត្តបានកន្លងមកក្នុងរយៈពេល ១២ខែ ក្នុងនោះមានហេដ្ឋារចនាសមព័ន្ធមាន ស្ពានផ្លូវ កសិកម្ម សណ្តាប់ធ្នាប់សង្គម ក្នុងនោះមានក្មេងទំនើង និង អត្រានុគោលដ្ឋានជាដើម។
ក្នុងពិធីបិទសន្តិបាត លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យបានថ្លែងថា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលបានកំណត់យកការងារសន្តិសុខ គឺជាវិធានការគន្លឹះទី៤ ក្នុងចំណោមវិធានការគន្លឹះទាំង៥ ដែលពាក់ព័ន្ធនឹងភូមិ ឃុំ មានសុវត្ថិភាពយកមកអនុវត្តន៍។ ក្នុងនោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតបានចេញបទបញ្ជាយ៉ាងម៉ឹងម៉ាត់ ពាក់ព័ន្ធនឹងករណីបង្រ្កាបក្មេងទំនើង ដោយគ្មានការលើកលែងឲ្យបានឡើយ។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាឲ្យចាត់វិធានការឲ្យបានម៉ឺងម៉ាត់គ្មានការលើកលែង ចំពោះក្រុមក្មេងទំនើង ដែលបង្កហិង្សាដាក់គ្នា នៅតាមផ្លូវសាធារណៈ តាមសហគមន៍ក្នុងនោះរាល់សកម្មភាពនៃការជិះម៉ូតូ យកតាមខ្លួននូវកាំបិត ដាវសាម៉ូរ៉ៃ ព្រមទាំងការបង្ហោះសំញែញបង្អួតគ្នាតាមបណ្ដាញសង្គម និងនៅតាមសហគមន៍ ការដាក់កាំបិត ឬដាវតាមខ្លួនស្មើនឹងការកាន់កាប់អាវុធដោយខុសច្បាប់ ត្រូវតែបង្ក្រាបឲ្យអស់និងបញ្ជូនទៅដាក់ពន្ធនាគារឲ្យខានតែបានមិនអាចលើកលែងទោសឲ្យបានឡើយ៕
អត្ថបទ៖ វ៉ាន់ ណាង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម១ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


