កីឡា
Real Madrid ត្រៀមបោះលុយជាង១០០លានដុល្លារក្នុងការនាំយក Saliba
ក្លិប Real Madrid នៅតែចិញ្ចឹមចិត្តចង់បានខ្សែការពារឆ្នើម William Saliba ដើម្បីពង្រឹងតំបន់ការពារបន្ដែមដោយបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់សំណើដេញថ្លៃបំបែកកំណត់ត្រាពិភពលោកនៅពេលបញ្ចប់រដូវកាលនេះ។

កេរ្តិ៍ឈ្មោះរបស់ Saliba ក្នុងនាមជាខ្សែការពារកណ្តាលឆ្នើមមួយរូបរបស់ពិភពលោក បានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេល២ឆ្នាំចុងក្រោយ។ រូបគេបានបង្ហាញទម្រង់លេងដ៏លេចធ្លោ ក្នុងក្រុមជម្រើសជាតិបារាំង និងកាំភ្លើងធំ Arsenal។ យោងតាមសារព័ត៌មានអេស្ប៉ាញ Outlet Sport បានបញ្ជក់ថា ក្លិបយក្សរបស់អេស្ប៉ាញបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបញ្ចុះបញ្ចូលឲ្យកីឡាករចាកចេញពីក្លិបទីក្រុងឡុងដ៍ភាគខាងជើង។
ដើម្បីទាក់ទាញខ្សែការពារ Saliba ចេញពី Arsenal ក្លិប Real Madrid ប្រហែលជាត្រូវចំណាយប្រាក់យ៉ាងតិច ៨៣លានផោន ស្មើនឹង១០៣លានដុល្លារ។ តម្លៃនេះនឹងក្លាយជាកំណត់ត្រាពិភពលោកថ្មីមួយទៀត ក្នុងផ្ទេរខ្សែការពារដែលមានតម្លៃខ្ពស់បំផុត។ កំណត់ត្រាបច្ចុប្បន្នគឺកាន់កាប់ដោយខ្សែការពារ Harry Maguire ដែលបានផ្ទេរទៅ Manchester United ក្នុងតម្លៃ៨០លានផោន ស្មើនឹង១០០លានដុល្លារ កាលពីឆ្នាំ២០១៩។

ចំពោះ Saliba បានបង្ហាញជាសាធារណៈនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការស្នាក់នៅក្លិប Arsenal។ កីឡាករវ័យ២២ ឆ្នាំរូបនេះបានចុះកិច្ចសន្យាបន្តរយៈពេល២ឆ្នាំកន្លះកាលពីរដូវក្តៅមុន ជាមួយក្លិប។
កាលពីខែមុនខ្សែការពារ Saliba បានបញ្ជាក់សារជាថ្មីអំពីភាពស្មោះត្រង់ចំពោះក្លិបកាំភ្លើងធំ ដោយនិយាយថា ៖«ខ្ញុំមានអារម្មណ៍នៅទីនេះដូចជាផ្ទះរបស់ខ្ញុំ។ ខ្ញុំបានចុះហត្ថលេខាជាដំបូងមួយក្លិបកាលពី៥ឆ្នាំមុន ប៉ុន្តែនេះជារដូវកាលទី៣របស់ខ្ញុំប៉ុណ្ណោះ ហើយខ្ញុំរីករាយនឹងគ្រប់យ៉ាង»៕

ប្រែសម្រួល៖ ផា រតនា
-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា


