ព័ត៌មានជាតិ
អ្នកជំនាញសេដ្ឋកិច្ច ៖ តួលេខប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៥ ចំនួន២០៨ដុល្លារ ធ្វើឱ្យកម្ពុជានៅតែរក្សាខ្លួនចូលរួមប្រកួតប្រជែងការទាក់ទាញការវិនិយោគ
ភ្នំពេញ ៖ តួលេខប្រាក់ឈ្នួលអប្បបរមាចំនួន ២០៨ដុល្លារ សម្រាប់កម្មករនិយោជិតនៃវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និង ផលិតផលធ្វើដំណើរ និងកាបូប ត្រូវអនុវត្តចាប់ពីខែមករា ឆ្នាំ២០២៥ នេះតទៅហើយ។ ទន្ទឹមនេះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជាមើលឃើញថា ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៥ គឺមានលក្ខណៈសមសម្យ ហើយស្ថិតនៅក្នុងស្ថានភាពប្រកួតប្រជែងលើទីផ្សារអន្តរជាតិ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានពន្យល់ថា ប្រាក់ឈ្នួលអប្បបរមា ឆ្នាំ២០២៥ គឺត្រូវទៅនឹងស្ថានភាពសេដ្ឋកិច្ចសកល និងស្ថានភាពវិនិយោគិននៅកម្ពុជា ត្រង់ថាតួលេខចំនួន ២០៨ដុល្លារនេះជាតួលេខដែលធ្វើឱ្យកម្ពុជានៅតែរក្សាខ្លួនចូលរួមប្រកួតប្រជែងការទាក់ទាញការវិនិយោគជាមួយបណ្តាប្រទេស ដែលមានកម្រិតឧស្សាហកម្មដូចកម្ពុជា។

ត្រង់ចំណុចនេះមានន័យថា តួលេខប្រាក់ឈ្នួលអប្បបរមានេះគឺមិនខ្ពស់ដាច់ពេក មិនទាបពេក បើធៀបនឹងបណ្តាប្រទេសទាំងនោះ។
លោកបណ្ឌិតមើលឃើញថា ស្ថិតនៅក្នុងស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន ការរក្សាគោលនយោបាយដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្ពុជា គឺជាជំហរបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាដល់កម្មករនិយោជិត ក៏ប៉ុន្តែផ្ទុយមកវិញប្រសិនបើនៅក្នុងរបត់មួយតួលេខហក់ខ្ពស់ពេក មិនសមាមាត្រទៅ និងផលិតភាពក្នុងស្រុកនោះ វានឹងធ្វើឱ្យកម្ពុជាបាត់បង់ការប្រកួតប្រជែង និងធ្វើឱ្យប៉ះពាល់ដល់លំហូរវិនិយោគិនពីបរទេសទៅវិញ។

តែបើទោះបីជាយ៉ាងណាក៏ដោយ លោកបណ្ឌិតវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាល ដែលតែងតែគិតគូរដល់ជីវភាពរបស់កម្មករនិយោជិតនៅកម្ពុជាតាមរយៈការបង្កើតអត្ថប្រយោជន៍លើប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗទៀត។ អ្វីដែលកត់សម្គាល់នោះ គឺការផ្តោតលើផលិតភាពការងារ និងប្រាក់ឈ្នួលរបស់កម្មរកនិយោជិតក៏ជារឿងចាំបាច់ផងដែរ ដើម្បីធានាបាននូវការវិនិយោគមួយដែលមានស្ថេរភាព និងការប្រកួតប្រជែងខ្ពស់។ លោកសង្ឃឹមថា ផលិតភាពនៅកម្ពុជា និងកម្រិតការវិនិយោគ និងមានភាពកាន់តែប្រសើរឡើងថែមទៀត ដែលអាចឱ្យរាជរដ្ឋាភិបាលនៅតែអាចដំឡើងប្រាក់ឈ្នួលដល់កម្មករនិយោជិតបន្តទៀត។

ការអនុវត្តប្រាក់ឈ្នួលអប្បបរមា ២០៨ ដុល្លារ គឺចាប់ពីខែមករា ឆ្នាំ២០២៥ នេះហើយ ខណៈដែលកម្មករនិយោជិតសប្បាយចិត្ត និងអរគុណរាជរដ្ឋាភិបាល ហើយចាត់ទុកថា គោលនយោបាយដំឡើងប្រាក់ឈ្នួលជារៀងរាល់ឆ្នាំបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់សុខទុក្ខរបស់កម្មករនិយោជិតពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា៕


-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស