ព័ត៌មានជាតិ
អ្នកជំនាញសេដ្ឋកិច្ចថា ២ឆ្នាំ កម្ពុជានាំស្វាយទៅចិនបាន ៦ម៉ឺនតោន ជាចំនួនតិចតួច
ក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ កម្ពុជានាំស្វាយទៅប្រទេសចិនបានចំនួនតែ ៦ម៉ឺនតោនប៉ុណ្ណោះ។ នេះជាការលើឡើងរបស់លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា ក្នុងវវេទិកាអភិវឌ្ឍផ្លូវសូត្រអាកាសថ្មី “ចឹងចូវ-កម្ពុជា-អាស៊ាន” នាទីក្រុងចឹងចូវ ខេត្តហឺហាន ប្រទេសចិន កាលពីថ្ងៃទី០៣ វិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនេះ។

ជាការកត់សម្គាល់របស់លោកបណ្ឌិតថា តួលេខនៃការនាំចេញផ្លែស្វាយស្រស់កម្ពុជាចេញទៅទីផ្សារចិន ក្នុងរយៈពេល២ឆ្នាំ បានតែ៦ម៉ឺនតោននេះជាចំនួនដ៏តិចតួច ខណៈកិច្ចព្រមពៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន (CCFTA) ត្រូវបានចូលជាធរមាន រួចទៅហើយ។ លោកបណ្ឌិតថា កិច្ចព្រមព្រៀងនេះជាកម្លាំងចលករដ៏សំខាន់ ក្នុងការជំរុញកំណើនពាណិជ្ជកម្ម ទំនិញ សេវាកម្ម និងវិនិយោគ កាន់តែធំជាងមុន ជាពិសេសផ្តល់ទីផ្សារបន្ថែមលើមុខទំនិញថ្មីរាប់រយមុខបន្ថែមទៀត សម្រាប់ការនាំចេញពីកម្ពុជា។

ក្នុងន័យនេះ លោកបណ្ឌិតចង់សំដៅលើការអនុវត្តកិច្ចព្រមព្រៀងនេះ នៅមានកម្រិតទៅឡើយ ពិសេសការដោះស្រាយនូវការនាំចេញកសិផលដែលមានសក្តានុពលរបស់កម្ពុជា ដែលជំរុញភាគីចិនដោះស្រាយ និងបង្កើនការនាំចូលកសិផលពីកម្ពុជាឱ្យបានច្រើនជាងនេះ។
លោកបណ្ឌិតថា ស្វាយជាដំណាំដែលចំណាយថ្លៃដើមដាំដុះទាប ហើយជាពលរដ្ឋខ្មែរបានដាំយ៉ាងច្រើន នៅស្ទើរទូទាំងប្រទេស ដោយតំបន់ខ្លះប្រមូលផលមិនទាន់ ទុកឱ្យទុំជ្រុះចោល។ “មានតែខេត្តហឺណានមួយទេ ដែលដាំស្វាយបាននៅប្រទេសចិន ហើយគុណភាពនៃផ្លែស្វាយខុសពីគុណភាពស្វាយប្រទេសកម្ពុជា ដូច្នេះការវិនិយោគទៅលើការនាំចូលផ្លែស្វាយស្រស់ពីកម្ពុជា និងការកែច្នៃស្វាយ គឺជាផលិតដ៏សំខាន់មួយ”។


ដោយឡែកកសិផលខ្មែរផ្សេងទៀតដែលនាំចេញទៅប្រទេសចិន មាន មៀនប៉ៃលិន និងចេកអំឡូងនោះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ក៏កត់សម្គាល់ថាមានចំនួនតិចតួចដែរ។ ដោយចេកអំឡូងខ្មែរនាំចេញទៅប្រទេសចិន ក្នុងឆ្នាំ២០២២ និងរយៈពេល៩ខែ ឆ្នាំ២០២៣ នេះ មានតែ ៥៣ម៉ឺនតោន ពោលគឺមានចំការចេកចំនួន ៦ប៉ុណ្ណោះ ដែលអនុញ្ញាតឱ្យនាំចូលមកប្រទេសចិន ក្នុងមាន ចំការចេកដល់ទៅ៤ របស់អ្នកវិនិយោគចិន និង ២ក្រុមហ៊ុនទៀតជារបស់អ្នកវិនិយោគកម្ពុជា៕
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


