Connect with us

ព័ត៌មានជាតិ

​ជន​ជាតិចិន​និង​សាំងហ្គាពួរ នៅ​ខេត្តកោះកុង២នាក់ អនុញ្ញាតឲ្យចេញ​ពី​ពេទ្យថ្ងៃនេះ

បានផុស

នៅ

នៅព្រឹក​ថ្ងៃ​នេះ ជន​ជាតិចិន​ម្នាក់ និង​សាំងហ្គាពួរម្នាក់ ត្រូវ​បានប្រធាន​មន្ទីរពេទ្យ​ខេត្តកោះ​កុង សម្រេច​ឲ្យចេញ​ពី​មន្ទីរពេទ្យ ខណៈ​ធ្វើ​តេស្ដ​លើក​ទី​២​អវិជ្ជមាន ក្រោយ​ពួក​គេ​ទាំង​២​នាក់ ឆ្លង​កូវីដ​១៩ក្នុង​ករណី​ព្រឹត្តិការណ៍​សហគមន៍២០កុម្ភៈ។

​តាម​ការបញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត ហៃ ឡៃ​សុន ប្រធាន​មន្ទីរពេទ្យ​ខេត្ត ក្រោយ​ពួកគេ​បាន​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​ខេត្តកោះកុង​បានជា​សះស្បើយ ដោយ​ធ្វើតេស្ត​លើក​ទី​២​អវិជ្ជមាន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ទោះយ៉ាងណា ក្រុមគ្រូពេទ្យ​នៅតែ​បន្ត​តាមដាន​សុខភាព​បរទេស​ទាំង​២​នាក់​នេះ​ថែមទៀត ដែល​តម្រូវ​ធ្វើ​អនាម័យ​សុខភាព​ញឹកញាប់ រក្សា​គម្លាត និង​រាយការណ៍​ព័ត៌មាន​ករណី​មាន​បញ្ហា​សុខភាព​ណាមួយ​៕​

សូមចុចអាន៖ បុគ្គលិកក្រុមហ៊ុនស៊ីនទ្រីម្នាក់ឆ្លងកូវីដ១៩ បានទៅស្នាក់នៅខេត្តតាកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម