Connect with us

នយោបាយ

NLC ប្រកាសគាំទ្រច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយមទៅជាក្រុមភេរវករ

បានផុស

នៅ

សហភាពពលកម្មជាតិកម្ពុជា (NLC) រួមទាំងសមាជិក​ដែលតំណាងឱ្យកម្មករជាង៧ម៉ឺននាក់ បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយមទៅជាក្រុមភេរវករ ដោយចាត់ទុកថា ក្រុមជ្រុលនិយមតែងតែបង្កើតចលនាវឹកវរ អសន្តិសុខក្នុងសង្គម បង្កឱ្យមានជម្លោះជាមួយរដ្ឋដទៃ និងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ញត្តិរបស់សហភាពពលកម្មជាតិកម្ពុជា (NLC) រួមទាំងសមាជិកនៅថ្ងៃទី១១ ខែមករា បានគាំទ្រនូវគំនិតផ្តួចផ្តើមរបស់ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលបានលើកឡើងក្នុងពិធីអបអរសាទរនៃខួបលើកទី៤៦ឆ្នាំ នៃ ថ្ងៃជ័យជំនះ ៧មករា ឆ្នាំ១៩៧៩-២០២៥ ពីរបបប្រល័យពូជសាសន៍ប៉ុលពត ក្នុងការបង្កើតឱ្យមានច្បាប់ដាក់ ក្រុមប្រឆាំងជ្រុលនិយមទៅជាក្រុមភេរវករ។

NLC ឱ្យដឹងថា៖ «ពួកយើងទាំងអស់គ្នាត្រូវការ សុខសន្តិភាព និងការអភិវឌ្ឍន៍យូរអង្វែង ព្រោះកម្ពុជាធ្លាប់បានឆ្លងកាត់នូវសង្រ្គាមជាច្រើនឆ្នាំមកហើយ ទើបតែបច្ចុប្បន្ននេះទេដែលកម្ពុជា មានសុខសន្តិភាពយ៉ាងពិតប្រាកដ»

ញត្តិបន្តថា៖ «ពួកយើងស្អប់ណាស់សង្គ្រាម គឺនាំមកនូវវិនាសហិនហោចខ្លោចផ្សា បែកបាក់ម៉ែឪ បងប្អូន ហើយមិន ត្រូវការក្រុមប្រឆាំងដែលញុះញ៉ង់ឱ្យបង្កើតសង្គ្រាមនៅកម្ពុជាឡើយ។ ពួកយើងដាច់ខាតត្រូវការពារសន្តិភាពឱ្យបាន គង់វង្ស យូរអង្វែងជារៀងរហូតមានសន្តិភាព គឺមានអ្វីៗទាំងអស់»

ដោយលើកឡើងពីបញ្ហាអស្ថិរភាពដែលអាចកើតមានដោយសារសកម្មភាពញុះញង់របស់ក្រុមជ្រុលនិយម NLC រួមទាំងសមាជិកសមាជិកាមានក្តីសង្ឃឹមយ៉ាងមុតមាំចំពោះដំណើរការនៃការបង្កើត ច្បាប់នេះឡើងប្រកបដោយប្រសិទ្ធភាពខ្ពស់ និងស្នើសុំពន្លឿនក្នុងការរៀបចំតាក់តែងច្បាប់ ឱ្យបានឆាប់បំផុត ដើម្បី ការពារអធិបតេយ្យភាពជាតិ និងការពារស្ថេរភាពនយោបាយ ស្ថេរភាពការងារ និងការពារនូវសុខសន្តិភាព ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម