Connect with us

ព័ត៌មានជាតិ

ម៉ោង ៤ រសៀល ស្រ្តី​ម្នាក់ធ្វើការ​​នៅហាង​ ស៊ីន ឌី សាឡន ឆ្លង​កូវីដ ១៩

បានផុស

នៅ

នារសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ នៅ​វេលាម៉ោង ១៦ និង៣០ នាទី ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ បានរកឃើញស្ត្រី អាយុ ៣១ ឆ្នាំម្នាក់​ឆ្លង​កូវីដ ១៩ មាន​អាសយដ្ឋាន​ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិសាមគ្គី សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្រ្តី​រូបនេះ​ធ្វើការនៅហាង ស៉ីន ឌី សាឡន ជាប់ពាក់ព័ន្ធបុរសអាយុ២៦ឆ្នាំ ដែលមាន​វិជ្ជមានកូវីដ១៩ កាលពីយប់មិញ ស្នាក់នៅផ្ទះជួលដូចគ្នាក្នុងកន្លែងតែមួយ។

បច្ចុប្បន្នអ្នកជំងឺ​ត្រូវបានបញ្ជូនទៅព្យាបាល នៅអតីតសណ្ឋាគារអ៉ីនធើខនទីណង់តាល់ (The Great Duke)។ អាជ្ញាធរ បានសម្រេចបិទទីតាំងជាបណ្ដោះអាសន្ន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម