ព័ត៌មានអន្ដរជាតិ
ចិន បង្ហាញផែនការប្រែក្លាយប្រទេសជាប្រជាជាតិមានការអប់រំខ្ពស់នៅឆ្នាំ២០៣៥
វិស័យអប់រំនៅប្រទេសចិន នឹងត្រូវពង្រឹងខ្លាំងជាងមុន ជាមួយគោលបំណងកែប្រែមុខមាត់ប្រទេសឲ្យក្លាយជាប្រជាជាតិមានការអប់រំខ្ពស់បំផុតមួយលើពិភពលោកនៅត្រឹមឆ្នាំ២០៣៥ខាងមុខ ដែលនឹងជួយសម្រួលដល់ការអភិវឌ្ឍ ការកែលម្អប្រសិទ្ធភាពក្នុងការច្នៃប្រឌិត និងការកសាងប្រទេសឲ្យរឹងមាំ។

យោងតាមទីភ្នាក់ងារព័ត៌មាន Xinhua ផែនការនេះ ត្រូវបានដាក់ចេញដោយគណៈកម្មាធិការកណ្តាលរបស់បក្សកុម្មុយនិស្ត និងក្រុមប្រឹក្សារដ្ឋចិន កាលពីថ្ងៃអាទិត្យទី១៩ខែមករាឆ្នាំ២០២៥។ ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីទិន្នន័យកាលពីថ្ងៃសុក្របានបង្ហាញថា ចំនួនប្រជាជនចិនបានធ្លាក់ចុះចំនួន៣ឆ្នាំជាប់ៗគ្នា ក្នុងឆ្នាំ២០២៤ ខណៈចំនួនអ្នកស្លាប់មានការកើនឡើង ហើយអ្នកជំនាញបានព្រមានថាការធ្លាក់ចុះនឹងកាន់តែអាក្រក់នៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។
ការចំណាយលើការថែទាំ និងថ្លៃអប់រំកុមារ គឺជាកត្តាសំខាន់មួយបង្អាក់យុវជនចិនមិនឲ្យយកកូន ចំពេលដែលមនុស្សជាច្រើនបច្ចុប្បន្នកំពុងប្រឈមមុខនឹងភាពមិនច្បាស់លាស់អំពីអនាគតការងាររបស់ពួកគេ ព្រោះតែកំណើនសេដ្ឋកិច្ចធ្លាក់ចុះ។
Xinhua បានចុះផ្សាយថា៖ «នៅឆ្នាំ២០៣៥ អំណាចនៃការអប់រំនឹងត្រូវបានបង្កើតឡើង» ដោយបន្ថែមថា ចិននឹងស្វែងរកការពង្រីកវិសាលភាពនៃការអប់រំដោយឥតគិតថ្លៃបន្តិចម្តងៗ បង្កើនការចុះឈ្មោះចូលរៀនថ្នាក់បរិញ្ញាបត្រដែលមានគុណភាពខ្ពស់ ពង្រីកការអប់រំក្រោយឧត្តមសិក្សា និងបង្កើនចំនួននិស្សិតថ្នាក់បណ្ឌិត៕
ដោយ៖ ឈាង

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ២ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សន្តិសុខសង្គម១ សប្តាហ៍ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ