ព័ត៌មានអន្ដរជាតិ
ចូលកាន់តំណែងភ្លាម លោក ត្រាំ ប្រកាសអាសន្ននៅព្រំដែនជាប់ ម៉ិកស៊ិក ភ្លែត
ក្រោយស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកទី៤៧ភ្លាម លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបញ្ជាប្រតិបត្តិយ៉ាងច្រើន ហើយក្នុងនោះលោកបានប្រកាសអាសន្ននៅព្រំដែនភាគខាងត្បូង ជាប់ប្រទេសម៉ិកស៊ិក ដែលជាទីញាំញីដោយវិបត្តិជនចំណាកស្រុក។

តាមការចុះផ្សាយរបស់ BBC នៅថ្ងៃអង្គារទី២១ខែមករាឆ្នាំ២០២៥ លោកត្រាំនិយាយថា អាទិភាពដំបូងរបស់គាត់គឺ ប្រកាសអាសន្ននៅទីនោះ។ រាល់ការចូលខុសច្បាប់ នឹងត្រូវបញ្ឈប់ភ្លាម ហើយគាត់នឹងចាប់ផ្តើមដំណើរការ បញ្ជូនឧក្រិដ្ឋជនជាជនបរទេសរាប់លាននាក់ ឲ្យត្រឡប់ទៅកន្លែងដើមរបស់ពួកគេវិញ។
មិនត្រឹមប៉ុណ្ណឹង លោកត្រាំ ថែមទាំងព្រមានបញ្ជូនទ័ពទៅព្រំដែនទៀតផង ដើម្បីកម្ចាត់ក្រុមលុកលុយចូលប្រទេស។ លើសពីនេះ គាត់ក៏បានសន្យាថា នឹងចាប់អនុវត្តគោលនយោបាយ «Remain in Mexico» ឆ្នាំ២០១៩របស់គាត់ឡើងវិញផងដែរ ដែលគោលនយោបាយនោះ តម្រូវឲ្យអ្នកស្វែងរកសិទ្ធិជ្រកកោន ត្រូវស្នាក់នៅម្ខាងទៀតនៃព្រំដែនសិន រង់ចាំការណាត់ជួបមន្ត្រីអន្តោប្រវេសន៍ និងកាលបរិច្ឆេទតុលាការ រួចរាល់ទើបអាចចូលអាមេរិកបាន។
សូមបញ្ជាក់ថា មនុស្សប្រមាណ១១លាននាក់ កំពុងរស់នៅក្នុងសហរដ្ឋអាមេរិកដោយគ្មានការអនុញ្ញាតផ្លូវច្បាប់ ហើយក្រុមតស៊ូមតិសិទ្ធិមនុស្សភ័យខ្លាចថា ការបង្រ្កាបរបស់លោក ត្រាំ អាចឈានដល់ការកើតមានអំពើឧក្រិដ្ឋកម្ម ធ្វើឲ្យគ្រួសារនិងសហគមន៍ បែកបាក់គ្នា។

ទោះបីជាយ៉ាងណាក៏ដោយ លោកត្រាំបញ្ជាក់ម្តងហើយម្តងទៀតថា លោកនឹងមិនបន្ធូរដៃឡើយ ហើយគោលនយោបាយបណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់នេះ គឺជាកម្លាំងជំរុញមួយដែលជួយឲ្យខ្លួនលោកកើនប្រជាប្រិយភាពក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ឈានឆ្ពោះទៅរកជ័យជម្នះក្លាយជាប្រធានាធិបតីអាមេរិក។
នៅថ្ងៃទី២០ខែមករាឆ្នាំ២០២៥ ត្រូវនឹងថ្ងៃទី២១នៅកម្ពុជា, លោក ត្រាំ បានស្បថចូលកាន់តំណែងប្រធានាធិបតីអាមេរិកទី៤៧ជាផ្លូវការហើយ ក្នុងពិធីដែលដំណើរការយ៉ាងរលូន នៅវិមាន Rotunda ពោរពេញទៅដោយសំឡេងទះដៃអបអរសាទរយ៉ាងកងរំពង។
ក្នុងពិធីដែលមានការចូលរួមពីឥស្សរជន ថ្នាក់ដឹកនាំ និងបុគ្គលល្បីល្បាញជាច្រើនរូប, លោក ត្រាំ បានថ្លែងក្នុងសុន្ទរកថាចូលកាន់អំណាចថា ការជាប់ឆ្នោតរបស់គាត់គឺជាកាតព្វកិច្ចដើម្បីនាំមកនូវការផ្លាស់ប្តូរទាំងស្រុង ហើយមានទង្វើក្បត់ជាតិជាច្រើន បានកើតឡើងក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ។ ចាប់ពីពេលនេះតទៅ អាមេរិកលែងឱនចុះទៀតហើយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ដូណាល់ ត្រាំ ក្លាយជាប្រធានាធិបតីអាមេរិក ទី៤៧ ផ្លូវការ

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស