ព័ត៌មានអន្ដរជាតិ
ជាប្រវត្តិសាស្ត្រអាមេរិក! ប្រធានាធិបតីមួយរូបធ្លាប់ស្បថចូលកាន់តំណែងនៅលើយន្តហោះ
នៅក្នុងពេលវេលាជាប្រវត្តិសាស្ត្រមួយរបស់សហរដ្ឋអាមេរិក លោក Lyndon B. Johnson បានស្បថចូលកាន់តំណែងជាប្រធានាធិបតីទី៣៦ នៅលើយន្តហោះ Air Force One។ ពិធីស្បថចូលកាន់តំណែង បានធ្វើឡើងនៅពេលយន្តហោះកំពុងហោះហើរលើផ្ទៃមេឃនៃរដ្ឋតិចសាស់ ត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីការធ្វើឃាតប្រធានាធិបតី លោក John F. Kennedy ក្នុងទីក្រុង Dallas កាលពីថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ១៩៦៣។

ក្រោយពីដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលនៃការស្លាប់របស់ប្រធានាធិបតី Kennedy លោក Johnson ដែលធ្លាប់ជាអនុប្រធានាធិបតី ត្រូវបានគេនាំយកទៅលើយន្តហោះ Air Force One យ៉ាងរហ័ស ដើម្បីកាន់តំណែងជាអ្នកដឹកនាំថ្មី។ យន្តហោះដឹកប្រធានាធិបតីថ្មី និងមន្ត្រីរដ្ឋាភិបាលសំខាន់ៗជាច្រើននាក់ កាលណោះបានធ្វើដំណើរពីទីក្រុង Dallas ទៅកាន់រដ្ឋធានី Washington DC។ ពិធីស្បថរបស់លោក Johnson ត្រូវបានរៀបចំឡើងដោយចៅក្រមសហព័ន្ធ លោកស្រី Sarah T. Hughes ហើយនេះក៏ជាលើកដំបូង និងមិនធ្លាប់មានផងដែរដែលស្ត្រីភេទអាចក្លាយជាអ្នកកាន់កិច្ចការគ្រប់គ្រងពិធីឡើងកាន់តំណែងប្រធានាធិបតីអាមេរិកយ៉ាងដូច្នេះ។
លោក Johnson បានធ្វើជាប្រធានាធិបតីរហូតដល់ឆ្នាំ១៩៦៩។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នៅក្នុងអាណត្តិរបស់លោក គឺគោលនយោបាយ «សង្គមដ៏អស្ចារ្យ (Great Society)» ដែលមានគោលបំណងលុបបំបាត់ភាពក្រីក្រ និងភាពអយុត្តិធម៌ពូជសាសន៍។ បន្ថែមពីនេះ រដ្ឋបាលរបស់លោក បានអនុម័តច្បាប់សំខាន់ៗ រួមទាំងច្បាប់សិទ្ធិស៊ីវិលឆ្នាំ១៩៦៤ ច្បាប់សិទ្ធិបោះឆ្នោតឆ្នាំ១៩៦៥ និងការបង្កើតសេវាសុខាភិបាល Medicare&Medicaid។
លោក Johnson មិនបានឈរឈ្មោះបោះឆ្នោតឡើងវិញនៅឆ្នាំ១៩៦៨នោះទេ ដោយសារតែមានសម្ពាធនយោបាយ និងការប្រឆាំងកាន់តែខ្លាំងឡើងពាក់ព័ន្ធនឹងបញ្ហាសង្រ្គាមវៀតណាម។ បន្ទាប់ពីចាកចេញពីតំណែង លោកបានចូលនិវត្តន៍ទៅនៅកសិដ្ឋានមួយកន្លែងនៅរដ្ឋតិចសាស់ ជាកន្លែងដែលលោកនៅតែសកម្មក្នុងកិច្ចការនយោបាយរហូតដល់ចុងបញ្ចប់នៃជីវិតរបស់លោកនៅឆ្នាំ១៩៧៣៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៤ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន