Connect with us

ព័ត៌មានជាតិ

អាណាចក្រផ្កាថ្ម ជាសក្ខីភាពបញ្ចាក់ពីសក្តានុពលធនធានបាតសមុទ្រកម្ពុជា ដែលខេត្តកែបមានបានដាក់តាំងនៅបណ្ដោយឆ្នេរតេជោសន្តិភាពខេត្តកែប

បានផុស

នៅ

កែប ៖ កាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ២០២៥នេះ រូបសំណាកនេះត្រូវបានសម្ពោធជាផ្លូវការដែលមានទីតាំងនៅតាមបណ្ដោយឆ្នេរតេជោសន្តិភាពខេត្តកែបផ្លូវចូលកែបវេស នៅក្រោមធិបតីភាព​លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្មនិងសំណង់និង​លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សាយ សំអាល់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីបានលើកឡើងថា រូបសំណាក ដែលមានកម្ពស់៥.៧ម៉ែត្រ រចនាឡើងពីថ្មភ្នំ ក្រុមការងារជំនាញបានចំណាយពេលជាង ២២,០០០ម៉ោង ដើម្បីផ្គុំបំណែកថ្មចំនួន ២,២៤០ដុំ ឲ្យចេញជារូបរាង្គឡើង ដោយរូបសំណាកនេះ ត្រូវបានហៅថា អាណាចក្រផ្កាថ្ម។

រូបសំណាកនេះ ជាតឹកតាងមួយបញ្ជាក់ពីសក្តានុពលខេត្តតំបន់សមុទ្រកម្ពុជាពិសេសខេត្តកែប ដែលមានសក្តានុពលគ្រប់គ្រាន់សម្រាប់វិស័យទេសចរណ៍ទាំងលើគោក និងក្នុងបាតសមុទ្រ។

លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា រូបសំណាក អាណាចក្រផ្កាថ្ម នេះជាស្នាដៃស្ថាបត្យករដែលបង្កប់ទៅដោយសិល្បៈ ហើយនេះជាផលិតផលទេសចរណ៍ដ៏ទាក់ទាញមួយ ដែលយើងរួមគ្នាសម្រេចបាន និងដាក់តាំងបង្ហាញតាមតំបន់សមុទ្រកម្ពុជារបស់យើង។

លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រីក្រសួងដែនដីបានបញ្ជាក់ថា ផ្កាថ្មមានដុះច្រើននៅតាមបណ្តាកោះនៃខេត្តតំបន់សមុទ្រកម្ពុជា ហើយសមុទ្រកែបក៏សម្បួរដែរ ហើយនេះជាសក្តានុពលទេសចរណ៍ដ៏ទាក់ទាញមួយដែរ។

លោក ជេហ្វ មូន (Jef Moons) ម្ចាស់រូបសំណាក អាណាចក្រផ្កាថ្ម លើកឡើងថា ជាមួយក្តីសង្ឃឹម អាណាចក្រផ្កាថ្ម នឹងទាក់ទាញភ្ញៀវទេសចរមកពីគ្រប់ទិសទីអោយចូលមកលេងកម្សាន្តខេត្តកែប។

លោកបញ្ជាក់ថា យើងកំពុងសំលឹងមើលទៅថ្ងៃអនាគត ជាមួយគម្រោងដ៏គួរអោយរំភើបមួយ ដែលផ្តោតលើវិចិត្រសាលសមុទ្រកែប ជាសារមន្ទីរក្រោមទឹកដ៏មានសក្តានុពល ក្នុងភាពជាដៃគូជាមួយអង្គការអភិរក្សសមុទ្រកម្ពុជា(MCC)៕

ដោយ ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ៨ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ៨ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម៨ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ៩ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម