ព័ត៌មានអន្ដរជាតិ
លោក ត្រាំ៖ អាមេរិក និងចិនអាចឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មរួមគ្នា
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ការសន្ទនាជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង កាលពីសប្តាហ៍មុន គឺដំណើរការយ៉ាងរលូនល្អ ហើយលោកគិតថា លោកអាចឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មមួយជាមួយក្រុងប៉េកាំង។

យោងតាមការចុះផ្សាយរបស់ Reuters នៅថ្ងៃទី២៤ខែមករាឆ្នាំ២០២៥ មេដឹកនាំនៃមហាអំណាចសេដ្ឋកិច្ចទាំងពីរ បានពិភាក្សាគ្នានៅក្នុងការហៅទូរសព្ទមួយមុនពេលលោក ត្រាំ ឡើងកាន់តំណែងផ្លូវការនាថ្ងៃទី២០មករា អំពីបញ្ហាជាច្រើនរួមមាន TikTok ពាណិជ្ជកម្ម និងតៃវ៉ាន់។
លោក ត្រាំ បាននិយាយថា៖ «វាដំណើរការល្អ។ វាជាការសន្ទនាដ៏ល្អ និងរួសរាយ» ដោយបន្ថែមថា លោកនឹងអាចធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន។
ចាប់តាំងពីចូលកាន់តំណែងមក លោក ត្រាំ បានលើកឡើងអំពីការដាក់ពន្ធទណ្ឌកម្មបន្ថែមចំនួន ១០ភាគរយលើការនាំចូលរបស់ចិន ព្រោះសារធាតុញៀន fentanyl ត្រូវបានបញ្ជូនពីប្រទេសចិនទៅកាន់អាមេរិកតាមរយៈម៉ិកស៊ិក និងកាណាដា។ ទោះជាយ៉ាងណា លោកមិនបានដំឡើងពន្ធភ្លាមៗ ដូចដែលលោកបានសន្យាក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកនោះទេ។ លោក ត្រាំ ក៏បានគំរាមយកពន្ធប្រឆាំងនឹងសហភាពអឺរ៉ុប ម៉ិកស៊ិក និងកាណាដាផងដែរ។
សហរដ្ឋអាមេរិក និងចិនមានការខ្វែងគំនិតគ្នាក្នុងជម្លោះការទូត និងសេដ្ឋកិច្ច រួមទាំងការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យា និងយោធា ជម្លោះពាណិជ្ជកម្មដ៏ជូរចត់ និងការព្រួយបារម្ភរបស់ទីក្រុងវ៉ាស៊ីនតោនជាមួយនឹងភាពជាម្ចាស់នៃកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ល្បីល្បាញ TikTok ដែលក្រុមហ៊ុនមេគឺជាក្រុមហ៊ុនចិន ByteDance៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


