Connect with us

សន្តិសុខសង្គម

ឆ្លងចរន្ត ឆេះឃ្លាំងអេតចាយ ០១ កន្លែង យ៉ាងសន្ធោសន្ធៅ ផ្អើលស្ទឹងមានជ័យទី ០២ ទាំងកណ្ដាលយប់

បានផុស

នៅ

អគ្គិភ័យ​ឆាបឆេះ​ឃ្លាំង​ស្តុក​អេតចាយ ០១ កន្លែង យ៉ាង​សន្ធោសន្ធៅ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ដល់​កម្លាំង​ជំនាញ​ពន្លត់​អគ្គិភ័យ​ចុះ​មក​អន្តរាគមន៍​បាញ់​ពន្លត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ១២ និង ៤០ នាទី រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី ២៧ ខែ​មករា ឆ្នាំ ២០២៥ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​បេតុង ភូមិ​ឫស្សី​ទី ៣ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី ០២ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ គេ​បាន​ឮ​សំឡេង​ផ្ទុះ ០២ ដង ចេញពី​ឃ្លាំង​ស្តុក​អេតចាយ ០១ កន្លែង នៅ​ក្បែរ​លំនៅដ្ឋាន​របស់​ពួកគាត់។ ខណៈ​នោះ ក៏​មាន​ផ្សែង​ហុយ​ខ្មួលខ្មាញ់​លាយឡំ​អណ្ដាតភ្លើង​យ៉ាង​សន្ធោសន្ធៅ ផ្អើល​ប្រជាពលរដ្ឋ​ជួយ​យក​ទុយោ​ទឹក​មក​បាញ់ ប៉ុន្តែ​ដោយសារ​ស្ថានភាព​កាន់តែ​ខ្លាំង​ឡើងៗ ភ្លាមៗ ក៏​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ជំនាញ ឲ្យ​ជួយ​ចុះ​អន្តរាគមន៍​បាញ់​ពន្លត់ ដើម្បី​កុំ​ឲ្យ​មាន​ការ​រាលដាល​កាន់តែ​ខ្លាំង។

អគ្គិភ័យ​នេះ​ដែរ បាន​ឆាបឆេះ​ប្រភេទ​សំណង់​ខាង​លើ​នេះ គឺ ដែក​ស័ង្កសី ទំហំ (១០ ម៉ែត្រ x ២៥ ម៉ែត្រ) ឆេះ​ឃ្លាំង​ស្តុ​ប​អេតចាយ​អស់ទាំង​ស្រុង និង​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន ០៥ គ្រឿង ក្នុង​នោះ​រួមមាន រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ការិយាល័យ​រាជធានី​ភ្នំពេញ ចំនួន ០៤ គ្រឿង និង​រថយន្ត​ជំនួយ​មកពី​ក្រុមហ៊ុន ស្រា​បៀរ​កម្ពុជា ចំនួន ០១ គ្រឿង បាញ់​រលត់​ជា​ស្ថាពរ។ ចំពោះ​មូលហេតុ កម្លាំង​សមត្ថកិច្ច​ជំនាញ បាន​ធ្វើការ​ស្រាវជ្រាវ​រក​ឃើញ​ថា បណ្ដាល​មកពី​ការ​ឆ្លង​ចរន្ត​អគ្គិសនី​បង្ក​ជា​អគ្គិភ័យ៕

អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៨ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង១២ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម