Connect with us

កីឡា

Ryan Garcia នឹង​ឡើង​សង្វៀន​វិញ​ក្នុងការប្រកួតជាផ្លូវការនៅខែឧសភា

បានផុស

នៅ

កីឡាករ Ryan Garcia នឹង​ប្រកួត​នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក ​​នា​ខែ​ឧសភា ខាង​មុខ​នេះ ​បន្ទាប់ពី​ត្រូវ​បាន​ពិន័យ​​ព្យួរមិនឲ្យ​ឡើង​សង្វៀន​ជា​ច្រើន​ខែ​ ពាក់​ព័ន្ធ​នឹង​ការធ្វើតេស្ដវិជ្ជមាន​សារធាតុហាមឃាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Ryan Garcia ត្រូវ​បាន​​ធ្វើតេស្ដវិជ្ជមាន​សារធាតុ​ហាម​ឃាត់ បន្ទាប់ពីទទួល​បាន​ជ័យជម្នះ​លើ​កីឡាករ Devin Haney ក្នុងខែមេសា ឆ្នាំ២០២៤។ ក្រោយ​មក​​លទ្ធផល​ត្រូវបានចាត់​ទុក​ជា​មោឃៈ។ តាមគ្រោងទុក រូបគេ​នឹង​ឡើង​សង្វៀន​​ជា​ថ្មី ​ប៉ះ​កីឡាករ Jose Ramirez ដែល​មាន​ស្ថិតិ​ប្រកួត៣១​ដង ក្នុង​នោះ​ឈ្នះ​២៩ដង និងចាញ់​២​ដង។

កាលពីប៉ុន្មានថ្ងៃមុន Ryan បានបង្ហោះថា រូប​គេ​ចង់ប្រកួតជាមួយកីឡាករ Isaac Cruz ដែល​មាន​សមត្ថភាព​ខ្ពស់​ជាង​កីឡាករ Devin Haney៕

ប្រែសម្រួល៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម