សុខភាព
វេជ្ជបណ្ឌិតកាល់ម៉ែត-គន្ធបុប្ផា សង្គ្រោះជីវិតក្មេងស្រីម្នាក់ មានឡើងខាន់លឿង និង រលាកថង់ប្រមាត់ធ្ងន់ធ្ងរ
ក្រុមវេជ្ជបណ្ឌិត នៃមន្ទីរពេទ្យកាល់ម៉ែត និង មន្ទីរពេទ្យគន្ធបុប្ផា ជួយសង្គ្រោះអាយុជីវិតក្មេងស្រី អាយុ ១១ ឆ្នាំ ម្នាក់ ដែលឈឺចុកពោះរយៈពេល ០១ ខែ ដោយចុងក្រោយឡើងខាន់លឿង ហើយមកដល់មន្ទីរពេទ្យគន្ធបុប្ផា ក៏បានរកឃើញមានជំងឺដុំគ្រួសស្ទះបំពង់បង្ហូរទឹកប្រមាត់ បណ្ដាលឲ្យរលាកថង់ប្រមាត់យ៉ាងធ្ងន់ធ្ងរ។

តាមរយៈផេកហ្វេសប៊ុក Dr.Beat Richner បានបង្ហោះកាលពីថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ ២០២៥ ម្សិលមិញនេះ ឲ្យដឹងថា ក្មេងស្រី អាយុ ១១ ឆ្នាំ ម្នាក់ ឈឺចុកពោះ ០១ ខែ ចុងក្រោយមានឡើងខាន់លឿង មកដល់មន្ទីរពេទ្យគន្ធបុប្ផា រកឃើញមានជំងឺដុំគ្រួសស្ទះបំពង់បង្ហូរទឹកប្រមាត់ បណ្ដាលឲ្យរលាកថង់ប្រមាត់ធ្ងន់ធ្ងរ។

ផេកហ្វេសប៊ុក Dr.Beat Richner សរសេរបន្តថា មន្ទីរពេទ្យគន្ធបុប្ផា អរគុណ លោកសាស្ត្រាចារ្យ គី វុត្ថា ប្រធានផ្នែកឯកទេសថ្លើមក្រពះពោះវៀន ដែលបានសម្របសម្រួលឲ្យ លោកវេជ្ជបណ្ឌិតឯកទេស លី គីមឈន់ , លោកវេជ្ជបណ្ឌិត អ៊ុង បូរ៉ាត់ចក្រា និង សហការី នៃមន្ទីរពេទ្យកាល់ម៉ែត សហការជាមួយក្រុមឯកទេសក្រពះពោះវៀនមន្ទីរពេទ្យគន្ធបុប្ផា ដឹកនាំដោយលោកវេជ្ជបណ្ឌិត អ៊ា វីរៈ ធ្វើការព្យាបាលឆ្លុះទាញយកដុំគ្រួសប្រមាត់ តាមបច្ចេកទេសឆ្លុះទាញទំនើប (ERCP) ដោយពុំចាំបាច់វះកាត់បានដោយជោគជ័យ។

ទន្ទឹមនេះ មន្ទីរពេទ្យគន្ធបុប្ផា បានកោតសរសើរ និងអរគុណដល់ ក្រុមវេជ្ជបណ្ឌិត នៃមន្ទីរពេទ្យកាល់ម៉ែត និង មន្ទីរពេទ្យគន្ធបុប្ផា ដែលជួយសង្គ្រោះជីវិតក្មេងស្រីខាងលើ។

ជាមួយគ្នានេះ មន្ទីរពេទ្យគន្ធបុប្ផា ក៏បានអរគុណដល់មូលនិធិគន្ធបុប្ផាកម្ពុជា និងមូលនិធិគន្ធបុប្ផាស្វីស ព្រមទាំងសប្បុរសជនគ្រប់ៗ រូប ដែលតែងតែគាំទ្រគន្ធបុប្ផាផងដែរ។

គួរជម្រាបថា រាល់ការព្យាបាលទាំងអស់ គឺ ឥតគិតថ្លៃសម្រាប់គ្រប់ៗ គ្នា ដោយគ្មានការរើសអើងចំពោះជនណាម្នាក់ឡើយ៕
អត្ថបទ ៖ ពិសី





-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤២ នាទី agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoកូរ៉េខាងជើង ហៅ កូរ៉េខាងត្បូង ជា«អាយ៉ង»របស់អាមេរិក
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoលោក Vance ថា អ៊ីស្រាអែលព្យាយាមរារាំងកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026


