ព័ត៌មានអន្ដរជាតិ
ត្រាំ ស៊ីញេ ដកអាមេរិក ចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្ស UN
ជាថ្មីម្តងទៀត លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបញ្ជាប្រតិបត្តិ ដកសហរដ្ឋអាមេរិក ចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ធ្វើឲ្យពិភពលោកខកចិត្តយ៉ាងខ្លាំង។ មិនត្រឹមប៉ុណ្ណឹង លោកត្រាំ ក៏ប្រកាសឈប់ផ្តល់មូលនិធិឲ្យអង្គការ UNRWA យកទៅជួយតំបន់ហ្គាហ្សាទៀតដែរ។

តាមការចុះផ្សាយរបស់កាសែត Le Monde បារាំង, សេចក្តីសម្រេចរបស់ប្រធានាធិបតីអាមេរិក គឺដោយសារតែលោកចោទថា ស្ថាប័ននេះ លម្អៀងប្រឆាំងនឹងអ៊ីស្រាអែលនិងខ្វះកំណែទម្រង់ ព្រមទាំងចោទថា វាមានទំនាក់ទំនងជាមួយក្រុមភេរវកម្មទៀតផង។
នេះមិនមែនទើបលើកដំបូងទេ ដែលលោក ត្រាំ ដកអាមេរិកចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្ស ពោលគឺលោកបានធ្វើរឿងដដែលនេះ កាលពីឡើងកាន់តំណែងអាណត្តិទី១ ដោយលើកហេតុផលដូចគ្នា។
និយាយពី UNRWA, វាគឺជាទីភ្នាក់ងារសំខាន់ដែលផ្តល់ជំនួយសម្រាប់ប្រជាជននៅតំបន់ហ្គាហ្សាចំពេលមានគ្រោះមហន្តរាយមនុស្សធម៌ បណ្តាលមកពីការវាយលុករបស់អ៊ីស្រាអែល បន្ទាប់ពីការវាយប្រហារឆ្លងដែនរបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ខែតុលា ប៉ុន្តែ UN បានបណ្តេញបុគ្គលិកជាច្រើននាក់រួចទៅហើយកាលពីឆ្នាំមុន ក្រោយស៊ើបឃើញថា ពួកគេអាចជាប់ពាក់ព័ន្ធក្នុងការវាយប្រហារនោះ។
សូមបញ្ជាក់ថា អាមេរិក គឺជាអ្នកឧបត្ថម្ភធំចំពោះ UNRWA ដោយគិតត្រឹមឆ្នាំ២០២១ អាមេរិកបានជួយជាលុយជាង ៣៣៨លានដុល្លារ ប៉ុន្តែមកដល់ឆ្នាំ២០២៣ អាមេរិក បានបន្ថយជំនួយមកនៅត្រឹម ១៥៤លានដុល្លារប៉ុណ្ណោះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អែលសាល់វ៉ាឌ័រ ព្រមទទួលយកមនុស្សគ្រប់សញ្ជាតិដែលនិរទេសចេញពីអាមេរិក ទោះអ្នកនោះ ជាឧក្រិដ្ឋជនក៏ដោយ
-
សន្តិសុខសង្គម១៣ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


