ជីវិតកម្សាន្ដ
ស៊ូ ស៊ីរីកា ព្រលះពេញៗមាត់ ក្រោយមានអ្នករិះគន់ថាមុខដូចខ្មោច
តារាចម្រៀងចង្ការស្រួចត្រគៀកធំចង្កេះអង្រងកញ្ញា ស៊ូ ស៊ីរីកា បានបង្ហាញអារម្មណ៍មិនសប្បាយនិងហួសចិត្តខ្លាំងក្រោយពេលមានការរិះគន់មួយចំនួនថាបន្ទាប់ពីកែមុខយូៗទៅមើលស្ទើរលែងស្គាល់ពោលគឺប្រៀបដូចជាខ្មោច។
ឆ្លើយតបការរិះគន់នេះ តារាស្រី ស៊ូ ស៊ីរីកា បានបញ្ជាក់ថា ពេលគេរិះគន់បែបនេះមានពេលខ្លះក៏អន់ ចិត្ត និងខ្លះទៀតអស់សំណើចផងដែរ។ ភ្ជាប់ជាមួយរូបចាស់កាលមិនទាន់ចូលសិល្បៈនិងសម្រកគីឡូ ស៊ូ ស៊ីរីកា បាននិយាយថា មកពីមានអ្នកនិយាយថា កាលមុនស្អាតជាងដាច់ ដល់ឥឡូវកែមុខពេកទៅមុខដូចខ្មោច សុំអស់យោបល់បើដឹងថាប៉ុណ្ណឹងស្អាតអត់សម្រកទេ។

កញ្ញា ស៊ូ ស៊ីរីកា បានបន្តថា មនុស្សខ្លះចូលចិត្តបង្អាប់ មើលងាយរូបរាងគេណាស់ សុទ្ធតែតារាចម្រៀងអីធាត់ម៉េះ មុខចេះ រាងចុះ តែនាងក៏សួរបកទៅវិញថា មានដឹងពីមុនគីឡូនាងប៉ុន្មានទេ? មានដឹងនាងខំប៉ុណ្ណាទេ ទម្រាំស្រកអស់២០គីឡូហ្នឹង មានដែលគិតពីបញ្ហាសុខភាពគេទេ? ថាហេតុអី្វស្រកទៀតមិនទាន់បាន?។
ស៊ូ ស៊ីរីកា និយាយទៀតថា មានឆ្ងល់ទេថាក្នុងខ្លួនគេមានជំងឺអី្វ? មានគិតអត់ មុននឹងហាមាត់ខ្ជាក់សម្តីចុះមក គិតផង សម្តីមនុស្សដូចអ្នកឯងមួយចំនួនប៉ះពាល់សម្ពាធអារម្មណ៍គេប៉ុណ្ណា គិតផងមុននិយាយ។ អ្នកខ្លះខំស៊ែររូបនាងចង់ឧបត្ថម្ភថ្នាំសម្រកទៀតហេតុតែចង់លក់ដាច់ តែនាងបានប្រាប់ទៅវិញថា ស្រក២០គីឡូដោយមិនបាច់ហាត់ ហើយអត់ខ្លាចស្លាប់លឿនទៀតផង ធម្មជាតិៗ ។

នាងបន្ថែមទៀតថា មនុស្សមួយចំនួនពិសេសស្រីៗនិយាយថា ស៊ីរីកា ត្រគៀកធំជាងខ្ញុំកូនពីរទៀតសុំប្រាប់បន្តិចសម័យនេះកូន១០ក៏ដោយបើអត់មានគូទនៅតាស្វិតអញ្ចឹង ហើយសម័យនេះគេហាត់ ប្រាណគេស្រលាញ់បែបណាគេហាត់អញ្ចឹង២០២១ហើយនៅមានមនុស្សអញ្ចឹងទៀត។ ប៉ុន្តែពេលឃើញរាងស្រីស្រុកគេត្រគៀកបានដើមទ្រូងបាន ម្នាក់ៗនិយាយមកថាចង់បានបែបនេះហើយសរ សើរថាស្អាតគ្រប់គ្នា៕
អត្ថបទ ៖ ចាន់រ៉ា



-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


