ព័ត៌មានជាតិ
មាននិស្សិតស្រី ៨៣,៣% បានចុះឈ្មោះរៀននៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា
ក្នុងរយៈពេលប្រាំបួនឆ្នាំកន្លងទៅនេះ សាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា ទទួលបាននិស្សិតចុះ ឈ្មោះចូលសិក្សាបានចំនួន ០៩ជំនាន់ ដែលមាននិស្សិតសរុបចំនួន ៩,២៣២នាក់ និស្សិតស្រីចំនួន ៧,០៤៤នាក់ស្មើនឹង៨៣,៣% គិតត្រឹមថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ ។ នេះបើតាមប្រសាសន៍លោកបណ្ឌិត ផុន ណារិន សាកលវិទ្យាធិកាសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា បានថ្លែងឱ្យដឹងក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៤- ២០២៥ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥។

លោកបានបន្ថែមថា សាកលវិទ្យាល័យបាននឹងកំពុងអភិវឌ្ឍន៍ធនធានមនុស្សយ៉ាងច្រើនពិសេសធនធាននិស្សិតស្រី ខណៈកាលពីអតីតកាលនិស្សិតស្រីមានមិនច្រើនទេ ពោលគឺស្ទើរតែមិនបាន៥០%ផង និងអាចនិយាយបានថា នៅកម្ពុជាប្រហែលជាមានតែសាកលវិទ្យាល័យពាណិជ្ជសាស្រ្តអេស៊ីលីដាមួយទេ ដែលមាននិស្សិតស្រីចុះឈ្មោះរៀនច្រើនជាងគេ។ បច្ចុប្បន្ននិស្សិតកំពុងបន្តការសិក្សាកម្រិតថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ ខ្ពស់សរុបចំនួន ៥,០៦៦នាក់ និស្សិតស្រីមានចំនួន ៣,៨៥៨នាក់ ជាមធ្យមនិស្សិត ចំនួន ២៥នាក់ ក្នុងមួយថ្នាក់។

លោកបណ្ឌិតបានបន្ថែមថា និស្សិតបញ្ចប់ការសិក្សា ថ្នាក់បរិញ្ញាបត្ររង ៦ជំនាន់ មានចំនួន ៥៦៩នាក់ ស្រីចំនួន ៤៨៣ នាក់ លើជំនាញ ហិរញ្ញវត្ថុ និងធនាគារ/គណនេយ្យ/គ្រប់គ្រងអាហរ័ណ នីហរ័ណ ចលនូបត្ថម្ភ និងថ្នាក់បរិញ្ញាបត្រ ៥ជំនាន់ មានចំនួន ១,២៩៧នាក់ ស្រីចំនួន ១,០២៦ នាក់ លើ ជំនាញហិរញ្ញវត្ថុ និងធនាគារ ពាណិជ្ជកម្មអន្តរជាតិ បច្ចេកវិទ្យាហិរញ្ញវត្ថុប ច្ចេកវិទ្យាព័ត៌មានធុរកិច្ច គ្រប់គ្រង បណ្តាញផ្គត់ផ្គង់ និងចលនូបត្ថម្ភ គណនេយ្យ និង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ២ ជំនាន់និស្សិតចំនួន ៥៣ នាក់ ស្រី ២៤ នាក់ លើ ជំនាញ គ្រប់គ្រងហិរញ្ញវត្ថុ។ ហិរញ្ញវត្ថុ និងធនាគារ សរុបនិស្សិតបញ្ចប់ការសិក្សា មានចំនួន ១,៩១៩នាក់ ស្រីចំនួន១,៥៣៣នាក់។

សូមជម្រាបថា សាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី និងជាថ្នាលអប់រំធុរកិច្ចប្រកបដោយគុណភាពឈានមុខ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងថ្នាក់តំបន់។ យោងអនុក្រឹត្យលេខ ២៧ អនក្រ.បក ចេញដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការទទួលស្គាល់ការប្រែក្លាយ វិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា ទៅជា សាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា ដោយធ្វើការបណ្ដុះបណ្ដាលកម្រិត បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដូចខាងក្រោម៖

បរិញ្ញាបត្ររង ជំនាញហិរញ្ញវត្ថុ និងធនាគារ ជំនាញគណនេយ្យ ជំនាញធានារ៉ាប់រង ជំនាញចលនូបត្ថម្ភ ជំនាញគ្រប់គ្រងអាហរ័ណ-នីហរ័ណ ជំនាញទីផ្សារ ជំនាញភាសាអង់គ្លេស, បរិញ្ញាបត្រជំនាញហិរញ្ញវត្ថុ និងធនាគារ ជំនាញគណនេយ្យ ជំនាញគ្រប់គ្រងហានិភ័យ និងធានារ៉ាប់រង ជំនាញសេដ្ឋកិច្ចពាណិជ្ជកម្ម ជំនាញនីតិសាស្ត្រ ជំនាញគ្រប់គ្រងបណ្តាញផ្គត់ផ្គង់ និងចលនូបត្ថម្ភ ជំនាញពាណិជ្ជកម្មអន្តរជាតិ ជំនាញទីផ្សារ ជំនាញគ្រប់គ្រងធុរកិច្ច និងសហគ្រាស ជំនាញបច្ចេកវិទ្យាព័ត៌មានធុរកិច្ច ជំនាញវិទ្យាសាស្ត្រ និងវិស្វកម្មកុំព្យូទ័រ ជំនាញបច្ចេកវិទ្យាហិរញ្ញវត្ថុ ជំនាញភាសាអង់គ្លេសសម្រាប់ទំនាក់ទំនងធុរកិច្ច ជំនាញការបង្រៀនភាសាអង់គ្លេស ជំនាញភាសាអង់គ្លេសសម្រាប់បំណិនបកប្រែ។ ចំពោះបរិញ្ញាបត្រជាន់ខ្ពស់ រួមមាន៖ ជំនាញហិរញ្ញវត្ថុ និងធនាគារ ជំនាញហិរញ្ញវត្ថុ ជំនាញគ្រប់គ្រង៕
ដោយ ៖ សុខា












-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


