Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េ​ខាង​ជើង ថ្កោលទោស​ផែនការ​ហ្គាហ្សា​របស់​លោក ត្រាំ ថា​ជា​ទង្វើ​គួរ​ឲ្យ​អស់​សំណើច

បានផុស

នៅ

ផែនការ​របស់​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ក្នុង​ការ​កាន់កាប់​តំបន់​ហ្គាហ្សា និង​ផ្លាស់ទី​លំនៅ​របស់​ប្រជាជន​ប៉ាឡេស្ទីន ត្រូវ​បាន​រិះ​គន់ និង​ថ្កោលទោស​ដោយ​​កូរ៉េ​ខាង​ជើង ដែល​និយាយ​​ថា នេះ​គឺ​ជា​រឿង​គួរ​ឲ្យ​អស់​សំណើច និង​បាន​ចោទ​ប្រកាន់​អាមេរិក​អំពី​​បទ​​ចាប់​ជំរិត។

ជំនួប​រវាង​លោក គីម ជុងអ៊ុន មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង និង​លោក ដូណាល់ ត្រាំ ​ប្រធានាធិបតី​អាមេរិក កាល​ពី​ឆ្នាំ​២០១៩ (រូបថត៖ KCNA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​​កូរ៉េ​ខាង​ជើង KCNA បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ពុធ​ទី​១២​ខែ​កុម្ភៈ​ឆ្នាំ​២០២៥​នេះ​ថា ក្តីសង្ឃឹមតិចតួចរបស់ប៉ាឡេស្ទីនសម្រាប់សុវត្ថិភាព និងសន្តិភាព កំពុងត្រូវបានកម្ទេច​ដោយសំណើ​របស់​លោក ត្រាំ។

KCNA បាន​រៀបរាប់​ថា​៖ «​ពិភពលោក​ឥឡូវ​កំពុង​ពុះកញ្ជ្រោល​ដូច​ឆ្នាំង​បបរ​​នៅ​ក្បែរ​គ្រាប់បែក​ដែល​​​ប្រកាស​​​ដោយ​​​សហរដ្ឋ​អាមេរិក​»។

ការអត្ថាធិប្បាយនេះ គឺសំដៅលើការប្រកាសដ៏គួរ​ឲ្យ​ភ្ញាក់ផ្អើល​របស់លោក ត្រាំ ដែលថា អាមេរិកមានបំណងដកអ្នកស្រុក​ហ្គាហ្សា​ និងផ្លាស់ប្តូរទឹកដីដែល​រង​ការ​បំផ្លិចបំផ្លាញដោយសង្រ្គាមទៅជាអ្វីដែលប្រធានាធិបតី​អាមេរិក​បានចាត់ទុក​ជា​តំបន់ «Riviera of Middle East»។

ការ​ជម្លៀស​ខ្លួន​របស់​ជនជាតិ​ប៉ាឡេស្ទីន​នៅ​តំបន់​ហ្គាហ្សា (រូបថត៖ Getty)

    ការអត្ថាធិប្បាយ​របស់​ KCNA ក៏បានរិះគន់រដ្ឋបាល​លោក ត្រាំ ជុំវិញការអំពាវនាវរបស់ខ្លួន​​ក្នុង​ការ​កាន់កាប់ព្រែកជីក​ប៉ាណាម៉ា និង​​កោះ Greenland ព្រម​ទាំង​ការផ្លាស់ប្តូរឈ្មោះ «ឈូងសមុទ្រម៉ិកស៊ិក» ទៅ​ជា «ឈូងសមុទ្រអាមេរិក»។

    KCNA បាន​​សរសេរ​ទៀត​ថា៖ «សហរដ្ឋអាមេរិកគួរតែភ្ញាក់ពីភាពវង្វេងស្មារតីរបស់ខ្លួន ហើយបញ្ឈប់ជាបន្ទាន់នូវការរំលោភលើសេចក្តីថ្លៃថ្នូរ និងអធិបតេយ្យភាពរបស់ប្រទេស និងប្រជាជនដទៃទៀត» ខណៈពេលដែលហៅសហរដ្ឋអាមេរិកថាជា «ជន​ជំរិតទារប្រាក់»។

    សូម​បញ្ជាក់​ថា កូរ៉េខាងជើង ដែលជារឿយៗ​ប្រឆាំងនឹងទស្សនៈរបស់លោកខាងលិចលើបញ្ហាអន្តរជាតិ បាន​រិះគន់​ឥត​សំចៃ​មាត់​អំពីស្ថានភាពនៅតំបន់ហ្គាហ្សា ដោយបានបន្ទោសអ៊ីស្រាអែលចំពោះការបង្ហូរឈាម និងបានហៅ​​អាមេរិកថាជា «អ្នកសមគំនិត»៕

    ដោយ៖ ឈាង

    ចុចអាន៖ ដូណាល់ ត្រាំ ចង់ជួប គីម ជុងអ៊ុន ម្តងទៀត

    Helistar Cambodia - Helicopter Charter Services
    Sokimex Investment Group
    កីឡា៤៣ នាទីutes មុន

    ពិធី​បើក​ការ​ប្រកួត​តេក្វាន់ដូ ITF៖ ឯកឧត្ដម​ ហ៊ុន​ ម៉ានី កីឡាជាស្ពានដ៏សំខាន់ក្នុងការរក្សាទំនាក់ទំនង

    ព័ត៌មានជាតិ៤៦ នាទីutes មុន

    ភាគីថៃនៅខេត្តស្រះកែវ ស្នើសុំឱ្យមានការបើកច្រក​ព្រំដែនកម្ពុជា-ថៃមួយចំនួន​ឡើង​វិញ

    ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

    IDF៖ អ៊ីស្រាអែល​ជិត​សម្រេច​​គោលដៅ​គ្រប់គ្រង៧៥%នៃ​តំបន់​ហ្គាហ្សា

    សេចក្ដីជូនដំណឹង២ ម៉ោង មុន

    ពលរដ្ឋនៅខណ្ឌដង្កោម្នាក់ បាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លី និងផ្ទះសម្បែងច្បាប់ដើម ហើយមិនទទួលខុសត្រូវចំពោះអ្នកដែលរើសបានយកទៅប្រើប្រាស់ខុសច្បាប់

    ព័ត៌មានជាតិ២ ម៉ោង មុន

    អតីតទីប្រឹក្សាសម្តេចតេជោ ប្រតិកម្មចំពោះ​គ្រឹះស្ថានបោះពុម្ពថៃ (នគរណាខន)

    ព័ត៌មានជាតិ៦ ម៉ោង មុន

    ស្រុកសំឡូត តំបន់កសិកម្មដ៏ល្បី​មានច្រក​ទ្វារព្រំដែន​ ៤ កន្លែង​សម្រាប់ទំនាក់ទំនង​ជាមួយ​ថៃ

    ព័ត៌មានជាតិ២៤ ម៉ោង មុន

    ពលករខ្មែរម្នាក់ដែលពេទ្យថៃទុកចោល ត្រូវបានអភិបាលខេត្តប៉ៃលិនអន្តរាគមសង្គ្រោះ ផ្តល់ទាំងថ្លៃព្យាបាល និងធ្វើដំណើរ 

    ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

    IDF៖ អ៊ីស្រាអែល​ជិត​សម្រេច​​គោលដៅ​គ្រប់គ្រង៧៥%នៃ​តំបន់​ហ្គាហ្សា

    ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

    អ៊ីស្រាអែល​បន្ត​សម្លាប់​​មិន​បន្ធូរ​ដៃ បាត់បង់​ជីវិត​​៥១នាក់ទៀត​ហើយ​នៅ​ហ្គាហ្សា

    ព័ត៌មានជាតិ៥ ម៉ោង មុន

    ចំណតផែពហុបំណង TS១១ ទីតាំងយុទ្ធសាស្ត្រដឹកទំនិញ​​ចូលក្នុងទីក្រុងនៅតាមដងទន្លេសាប

    Sokha Hotels

    ព័ត៌មានពេញនិយម