ព័ត៌មានអន្ដរជាតិ
ដូណាល់ ត្រាំ ចង់ជួប គីម ជុងអ៊ុន ម្តងទៀត
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបង្ហាញពីបំណងជួបជាមួយមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ម្តងទៀត ហើយចាប់ផ្តើមទំនាក់ទំនងផ្នែកការទូតរវាងទីក្រុងវ៉ាស៊ីនតោននិងព្យុងយ៉ាង។

លោកត្រាំ លើកឡើងបែបនេះក្នុងសន្និសីទសារព័ត៌មានជាមួយនាយករដ្ឋមន្ត្រីជប៉ុន ហ្ស៊ីកេរុ អ៊ីហ្ស៊ីបា នៅឯសេតវិមានកាលពីថ្ងៃសុក្រទី៧ខែកុម្ភៈឆ្នាំ២០២៥។
ក្នុងអំឡុងពេលនោះ លោកត្រាំ បាននិយាយដូច្នេះ «ខ្ញុំគិតថា វាជាលាភធំសម្រាប់មនុស្សគ្រប់គ្នាដែលឃើញ ខ្ញុំធ្វើការជាមួយគាត់។ ខ្ញុំចង់មានន័យថា ខ្ញុំចុះសម្រុងជាមួយគាត់ ហើយគាត់ក៏ចុះសម្រុងជាមួយខ្ញុំដែរ ហើយនោះជារឿងល្អ មិនមែនជារឿងអាក្រក់ទេ»។
លោក ត្រាំ បន្តថា «យើងនឹងមានទំនាក់ទំនងជាមួយកូរ៉េខាងជើង និងជាមួយលោក គីម ជុងអ៊ុន តែម្តង។ ខ្ញុំគិតថាខ្ញុំបានបញ្ឈប់សង្គ្រាមហើយ! ជ័យជម្នះក្នុងការបោះឆ្នោតឆ្នាំ២០១៦ របស់ខ្ញុំបានជួយការពារជម្លោះ។ ខ្ញុំគិតថា បើខ្ញុំមិនឈ្នះការបោះឆ្នោតពិសេសនោះទេ អ្នកប្រហែលស្ថិតក្នុងស្ថានភាពដ៏អាក្រក់ហើយ ប៉ុន្តែខ្ញុំធ្វើបាន ហើយយើងមានទំនាក់ទំនងល្អណាស់»។
សូមជម្រាបថា ក្នុងឆ្នាំ២០១៨ លោកត្រាំ និងលោកគីម បានជួបគ្នានៅប្រទេសសិង្ហបុរី សម្រាប់កិច្ចប្រជុំកំពូលលើកដំបូងរវាងប្រធានាធិបតីអាមេរិកដែលកំពុងកាន់អំណាច ជាមួយមេដឹកនាំកូរ៉េខាងជើង។ កិច្ចប្រជុំនោះ សម្រេចបានកិច្ចព្រមព្រៀងធំមួយស្តីពីការរំសាយអាវុធនុយក្លេអ៊ែរ ទោះបីជាគេមិនដឹងលម្អិតក៏ដោយ។
កិច្ចប្រជុំកំពូលលើកទីពីរគឺនៅទីក្រុងហាណូយក្នុងឆ្នាំ២០១៩ ប៉ុន្តែវាបានបញ្ចប់ទៅដោយគ្មានកិច្ចព្រមព្រៀងអ្វីទេ ព្រោះតែមានការខ្វែងគំនិតគ្នាលើវិធានការបន្ធូរបន្ថយទណ្ឌកម្ម និងកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
លុះមកដល់ចុងឆ្នាំនោះ លោក ត្រាំ បានក្លាយជាប្រធានាធិបតីកាន់តំណែងដំបូងគេក្នុងប្រវត្តិសាស្រ្តអាមេរិក ដែលឈានជើងលើទឹកដីកូរ៉េខាងជើង ដោយមេដឹកនាំទាំងពីរ បានជួបគ្នាក្នុងតំបន់គ្មានយោធា ដែលពុះចែកកូរ៉េខាងជើងនិងកូរ៉េខាងត្បូង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ កូរ៉េខាងត្បូង៖ កូរ៉េខាងជើងបាញ់មីស៊ីលលើកទី២ក្នុងឆ្នាំ២០២៥ មុនពេល ត្រាំ ឡើងកាន់តំណែង
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


