ព័ត៌មានជាតិ
ទិវា នៃក្តីស្រលាញ់ ៖ ស្ថានភាពការសិក្សាតាមសាលានៅភ្នំពេញ មិនមានបាតុភាពអសកម្មណាមួយកើតឡើងនោះទេ
លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ១៤ កុម្ភៈ នេះថា នៅក្នុងទិវា នៃក្តីស្រលាញ់ ស្ថានភាពការសិក្សារបស់សិស្សានុសិស្សនៅតាមសាលារៀននានានៅរាជធានីភ្នំពេញ មិនមានបាតុភាពអសកម្មណាមួយកើតឡើងនោះទេ ពោលគឺដំណើរការសិក្សាជាប្រក្រតីធម្មតា។

លោកប្រធានមន្ទីរ បានបន្តថា «តាមរបាយការណ៍ពីសាលានានា ជារួមដំណើរការសិក្សាតាមសាលាថ្ងៃនេះមានភាពប្រក្រតីជាធម្មតាអត់មានអីដូចជាការលក់ផ្កានៅក្នុងសាលា ឬ យកផ្កាជូនគ្នាទេ រហូតដល់ម៉ោងនេះដំណើរការជាធម្មតាអត់មានបញ្ហាអីទេ»។

លោកប្រធានមន្ទីរ បានរំលឹកថា នៅមុនទិវា នៃក្តីស្រលាញ់ មន្ទីរអប់រំ បានធ្វើការប្រជុំណែនាំដល់គ្រប់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជនរួចហើយ ឱ្យពង្រឹង និងទប់ស្កាត់មិនឱ្យមានភាពមិនប្រក្រតីណាមួយកើតឡើងនៅក្នុងសាលា ក្នុងទិវា នៃក្តីស្រលាញ់ និងផ្សព្វផ្សាយសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា រួចហើយដែរ ដើម្បីឱ្យសាលាផ្សព្វផ្សាយបន្តទៅដល់សិស្សានុសិស្សបានយល់ជ្រួតជ្រាប និងអនុវត្តឱ្យមានប្រសិទ្ធភាពទាំងអស់គ្នា ពិសេសនៅពេលគោរពទង់ជាតិ ដើម្បីធ្វើយ៉ាងណាបញ្ចៀសកុំឱ្យមានបាតុភាពមិនប្រក្រតីណាមួយកើតឡើង។

លោកប្រធានមន្ទីរ បានបន្ថែមថា ដើម្បីទប់ស្កាត់ភាពមិនប្រក្រតីក្នុងទិវា នៃក្តីស្រលាញ់ មន្ទីរបានណែនាំដល់នាយកសាលាទាំងអស់ ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន មិនអនុញ្ញាតឱ្យមានការលក់ផ្កា ដែលជាកាដូសម្រាប់ជូនដល់សង្សារនៅក្រៅបរិវេណសាលារៀន ឬ លក់តាមច្រកចូលសាលានៅក្នុងទិវា នៃក្តីស្រលាញ់ ថ្ងៃទី ១៤ កុម្ភៈ ឡើយ។

កាលពីថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៥ ក្រសួងអប់រំ យុវជន និងកីឡា បានចេញវិធានការយ៉ាងតឹងរ៉ឹង ដើម្បីទប់ស្កាត់ភាពមិនប្រក្រតីក្នុងទិវា នៃក្តីស្រលាញ់ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនដូចជា ផ្សព្វផ្សាយឱ្យបានទូលំទូលាយ គ្រប់មធ្យោបាយទាំងអស់ អំពីអត្ថន័យទិវា នៃសេចក្តីស្រឡាញ់ ដល់សិស្សានុសិស្ស ចៀសវាងមានការយល់ច្រឡំ ប្រព្រឹត្តខុសនូវសីលធម៌ វប្បធម៌ប្រពៃណីខ្មែរ , ត្រូវពង្រឹងវិន័យឱ្យបានម៉ឺងម៉ាត់ និងតាមដានវត្តមានសិស្សជាប់ជាប្រចាំ, ត្រូវបញ្ជ្រាបការអប់រំសីលធម៌តាមមុខវិជ្ជានីមួយៗ , ត្រូវជំរុញដំណើរការក្រុមប្រឹក្សាយុវជន ក្រុមប្រឹក្សាកុមារប្រចាំសាលា ដោយអនុវត្តសកម្មភាព មិត្តអប់រំមិត្ត, ត្រូវមានទំនាក់ទំនងល្អជាមួយអាណាព្យាបាលសិស្ស សហគមន៍ ដើម្បីងាយស្រួលក្នុងការផ្តល់ដំណឹង នៅពេលមានបញ្ហាមិនប្រក្រតីកើតឡើង,ត្រូវរួមគ្នាសហការ ទប់ស្កាត់ អប់រំ ណែនាំ និងកែលម្អឱ្យបានទាន់ពេលវេលា និងគ្រប់មន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត គណៈគ្រប់គ្រងសាលារៀន និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវបន្តពង្រឹងបទបញ្ជាផ្ទៃក្នុង សម្រាប់គ្រឹះស្ថានបឋមសិក្សា និងបទបញ្ជាផ្ទៃក្នុងសម្រាប់គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅសាធារណៈ៕
អត្ថបទ ៖ សំអឿន

-
កីឡា១៦ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៩ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៨ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ១៩ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


