ព័ត៌មានជាតិ
ខេត្តក្រចេះជាមូលដ្ឋានរោងចក្រកែច្នៃថ្មអារធំជាងគេ ចំណោម ៦៨ ក្រុមហ៊ុនមាន ២២ ក្រុមហ៊ុនបោះទីតាំងក្នុងខេត្តក្រចេះ
បើតាមមន្រ្តីអគ្គនាយកដ្ឋានរ៉ែបានឲ្យដឹងថា ខេត្តក្រចេះជាមជ្ឈមណ្ឌលសម្រាប់អាជីវកម្មកែច្នៃរ៉ែថ្មអារធំជាងគេទូទាំងប្រទេស។ ក្នុងចំណោមក្រុមហ៊ុនចំនួន ៦៨ នៅទូទាំងប្រទេស មានចំនួន ២២ ក្រុមហ៊ុនបានបោះមូលដ្ឋានរោងចក្រកែច្នៃនៅខេត្តក្រចេះ។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានរ៉ែ គិតមកទល់បច្ចុប្បន្ននេះ មានក្រុមហ៊ុនធ្វើអាជីវកម្មថ្មអារទូទាំងប្រទេសមានចំនួន ៦៨ ក្រុមហ៊ុន ស្មើនឹង ៩០ គម្រោង ស្ថិតក្នុងខេត្តចំនួន ១១។ ក្នុងចំណោមនោះ ខេត្តក្រចេះមានក្រុមហ៊ុនបោះមូលដ្ឋានចំនួន ២២ ក្រុមហ៊ុន ស្មើ ២៧ គម្រោង គ្របដណ្តប់លើផ្ទៃដីប្រហាក់ប្រហែល ២ ០៦៥ ហិកតា។
បើអនុប្រធានសមាគម៍ថ្មអារ លោកស្រី ឡេង ដាវី ស្រុកចំនួនពីរក្នុងខេត្តក្រចេះដែលមានសក្តានុពលធនធានរ៉ែថ្មអារសម្រាប់កែច្នៃគឺស្រុកសំបូរ និងស្រុកស្នួល។
ថ្មអារ សំដៅដល់ប្រភេទថ្មសំនង់ធម្មជាតិដែលកាត់ចេញពីភ្នំ និង ភាគច្រើនគាស់យកចេញពីក្នុងដី មានសណ្ឋានជាថ្មប្លុក អាចកែចច្នៃអារជ្រៀកជាថ្មបន្ទះ ឬថ្មសន្លឹក ឬថ្មដុំធំៗ ឬថ្មដុំតូចៗ (ការ៉ូឡា) ឬថ្មកែច្នៃជារូបចម្លាក់ គ្រឿងសង្ហារឹមផ្សេងៗជាដើម ដែលប្រើប្រាស់ក្នុងការងារសាងសង់ ឬការតុបតែងលម្អផ្នែកខាងក្នុង ឬខាងក្រៅអគារ សំណង់ សួនច្បារ និងហេដ្ឋារចនាសម្ព័ន្ធនានាដែលជាតម្រូវការ។
វិស័យថ្មអារ បានរួមចំណែកជាកម្លាំងចលករមួយដ៏សំខាន់ ខណៈឆ្នាំ២០២៤ បាននាំចំណូលមិនមែនសារពើពន្ធប្រមាណ ៩០ លានដុល្លារអាមេរិកចូលថវិកាជាតិ។
បើតាមអនុប្រធានសមាគមថ្មអារ ស្ទើរតែ ៩០% នៃផលិតផលរ៉ែថ្មអារដែលកែច្នៃក្នុងប្រទេសកម្ពុជា ត្រូវបាននាំចេញទៅក្រៅប្រទេស។
យ៉ាងណាមិញ លោកស្រី ឡេង ដាវី អនុប្រធានសមាគមថ្មអារបានថ្លែងថា កន្លងទៅដោយសារវិបត្តិសេដ្ឋកិច្ចសាកលបានធ្វើឲ្យតម្រូវការថ្មអារធ្លាក់ចុះ ដែលនាំឲ្យអាជីវកម្មរ៉ែថ្មអារនៅក្នុងប្រទេសកម្ពុជា ស្ទើរតែឈានទៅរកការដួលរលំ។
លោកស្រី ឡេង ដាវី បានបញ្ជាក់ថា ការចេញមុខជួយសង្រ្គោះទាន់ពេលវេលារបស់រដ្ឋាភិបាល បានជួយស្រោចស្រង់ស្ថានភាពឧស្សាហកម្មថ្មអារក្នុងប្រទេសកម្ពុជាឲ្យរស់រានឡើងវិញ តាមរយៈការបន្ធូរបន្ថយពន្ធ រួមទាំងការសម្រួលនីតិវិធីនាំចេញ ដែលបានជួយឲ្យអាជីវកម្មរ៉ែថ្មអារដែលស្ទើរតែដួលរលំទៅហើយនោះមានសន្ទុះរីកចម្រើនកើនឡើង ៤ ដង គិតមកដល់ឆ្នាំ២០២៤៕
-
កីឡា៥ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៩ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១២ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៤ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


