សេដ្ឋកិច្ច
ហាងឆេងមាសក្នុងស្រុកជួញដូរក្នុងតម្លៃជាង ៣ ៥០០ ដុល្លារក្នុងមួយតម្លឹង
តម្លៃមាសនៅក្នុងសប្ដាហ៍នេះ ហាក់មិនមានការប្រែប្រួលខ្លាំងនោះទេពោលគឺមានការធ្លាក់ចុះបន្តិចធៀបនឹងសប្ដាហ៍មុន ដោយជួញដូរក្នុងតម្លៃ ២ ៩១៤ ដុល្លារក្នុងមួយអោនក្នុងទីផ្សារអន្តរជាតិ ឬស្មើនឹង ៣ ៥១០ ដុល្លារក្នុងមួយតម្លឹងនៅក្នុងប្រទេសកម្ពុជា។

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៅក្រុមហ៊ុន PP Link securities ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះថា ដោយសារភាពមិនច្បាស់លាស់ក្នុងការផ្លាស់ប្ដូរថ្នាក់ដឹកនាំរដ្ឋាភិបាលសហរដ្ឋអាមេរិក និងការដាក់សម្ពាធពន្ធរបស់លោក ដូណាល់ ត្រាំ ទៅលើបណ្ដាប្រទេសមួយចំនួន ធ្វើឱ្យតម្លៃមាសនៅតែមាននិន្នាកាកើនឡើង។
បើតាមលោក ឡុង សំណាង ការកើនឡើងតម្លៃមាសគឺពាក់ព័ន្ធនឹងសង្គ្រាមពាណិជ្ជកម្ម ជាពិសេសគឺការដាក់ពន្ធរបស់លោក ដូណាល់ ត្រាំ ពេលដែលគាត់ដាក់ពន្ធ វាធ្វើឱ្យតម្លៃផលិតផលដែលនាំចូលឡើងថ្លៃ ធ្វើឱ្យរូបិយបណ្ណធ្លាក់ចុះ នាំឱ្យមានអតិផរណា ពេលហ្នឹងលុយដុល្លារថោក ដែលរុញច្រានឱ្យតម្លៃមាសកើនឡើង។
សម្រាប់ហាងឆេងតាមបណ្ដាហាងនានានៅរាជធានីភ្នពេញលក់ចេញក្នុងតម្លៃ ៣៤៨ ដុល្លារ ក្នុងមួយជី៕

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៤ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ៥ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
កីឡា២ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!


