ជីវិតកម្សាន្ដ
លោក គួច ខេវិន ស្នើថា មុនចែករំលែកអ្វីមួយ គួរថ្លឹងថ្លែងឱ្យប្រាកដសិន ជៀសវាងនាំរឿងបំពុលសង្គម
ក្នុងបំណងចូលរួមបំបាត់រឿងមិនល្អដែលនាំឱ្យបំពុលសង្គម លោក គួច ខេវិន អតីតផលិតករកម្មវិធីកម្សាន្តបានចេញមុខបំផុសជាថ្មី ដោយស្នើដល់មហាជនអ្នកនិយមប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ពិសេសហ្វេសប៊ុក គួរថ្លឹងថ្លែងឱ្យប្រាកដសិនមុននឹងការបង្ហោះឬចែករំលែកអ្វីមួយ។

ការលើកឡើងជាទស្សន:របស់លោក គួច ខេវិន នាពេលនេះដោយសង្កេតឃើញថាបច្ចុប្បន្ន កំពុងមានបុគ្គលមួយចំនួនបានបង្កើតនូរឿងរ៉ាវអត់ប្រយោជន៍ដែលនាំឱ្យបំពុលសង្គម តាមរយ:ការប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកធ្វើជាឈ្នាន់ដើម្បីទាញយកផលប្រយោជន៍ផ្ទាល់ខ្លួនជាដើម។
អតីតផលិតករកម្មវិធីកម្សាន្តល្បីឈ្មោះលោក គួច ខេវិន បានលើកឡើងជាទស្សន:ខ្លីទៅកាន់អ្នកចូលលេ ងបណ្តាញបណ្តាញទំនាក់ទំនងសង្គមថា “ចូរប្រើប្រាស់ Facebook ឬ share របស់អ្នកឱ្យមានប្រយោជន៍ដល់សង្គម”។មិនមែនទើបជាលើកទី១ទេដែលអ្នកសិល្ប:ជើងចាស់រូបនេះតែ ងចេញមុខដាស់តឿនពាក់ព័ន្ធការប្រើប្រាស់បណ្តាញសង្គមដើម្បីជាប្រយោជន៍ដល់សង្គម។
តាមការកត់សម្គាល់ កន្លងមកក៏មានអ្នកសិល្ប:ជើងចាស់ល្បីឈ្មោះលោក ដួង សុខគា តែងបង្ហាញការព្រួយបារម្ភនិងចេញសារបំផុសជាបន្តបន្ទាប់ ជុំវិញអ្នកប្រើប្រាស់បណ្តាញសង្គមយកហ្វេសប៊ុកដើម្បីជាការដាស់តឿនថា មុននិយាយអ្វីនៅលើបណ្តាញសង្គម គួរថ្លឹងថ្លែងឱ្យប្រាកដសិន ព្រោះថាទស្សន:ខ្លះ អាចឱ្យផលអវិជ្ជមានមកខ្លួនអ្នកនិងសង្គម។
លោក ដួង សុខគា ធ្លាប់បានលើកឡើងនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនដោយចាត់ទុកថាការលេងហ្វេសប៊ុកគឺដើម្បីទទួលចំណេះដឹង និងជាប្រយោជន៍សម្រាប់សង្គមពោលគឺកុំបង្កើតរឿងក្តៅក្រហាយចាក់ឆ្កឹះរុកឆ្កៀល៕ ចាន់រ៉ា
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


