Connect with us

ព័ត៌មានជាតិ

ពលរដ្ឋខេត្តមណ្ឌលគិរីសប្បាយចិត្ត ពេលមានធ្លាក់មួយមេធំ ព្រោះជួយស្រោចស្រពដំណាំកសិកម្ម

បានផុស

នៅ

ខេត្តនៅតំបន់ខ្ពង់រាបភាគឥឦសាន្តកម្ពុជា រដូវប្រាំងក្នុងសប្ដាហ៍ទីបីក្នុងខែកុម្ភៈនេះ ខេត្តមណ្ឌលគិរីមានភ្លៀងធ្លាក់ចុះមួយមេបានស្រោចស្រពដំណាំកសិកម្មរបស់កសិករស្ទើទូទាំងខេត្តមណ្ឌលគិរី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រជាពលរដ្ឋ និងកសិករក្នុងខេត្តមណ្ឌលគិរី នៅល្ងាចថ្ងៃអាទិ្យទី២៣ខែកុម្ភៈឆ្នាំ២០២៥នេះបានទទួលទឹកភ្លៀងងកក់ខែដំបូងបានធ្លាក់ចុះរយៈពេលជាងមួយម៉ោង ដែលធ្វើឲ្យប្រជាពលរដ្ឋក៏ដូចប្រជាកសិករដាំដំណាំកសិកម្មផ្សេងៗមានភាពត្រជាក់ជុំ នឹសប្បាយរីករាយ។ ទឹកភ្លៀងមួយមេបានធ្លាក់ចុះនោះ ក្នុងស្រុកចំនួន៣ គឺក្រុងសែនមនោរម្យ ស្រុកពេជ្រាដា និងស្រុកអូររាំង ដែលបន្ទាប់រដូវខែប្រាំងក្តៅហួតហែងរីងស្ងួតអស់ជាច្រើកន្លងមក។

ជាមួយគ្នានេះ មន្ទីរធនធានទឹកនិងឧត្តុនិយម ខេត្តមណ្ឌលគិរីបានព្យាករពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០២៥នេះថា បរិមាណភ្លៀងធ្លាក់នឹងមាន២០% បន្ថែមទៀត ពីតិចទៅមធ្យមក្នុងខេត្តមណ្ឌលគិរីផងដែរ៕

ដោយ៖ រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម