ព័ត៌មានអន្ដរជាតិ
Apple និងឥណ្ឌូណេស៊ីព្រមព្រៀងគ្នា ដើម្បីលុបការបិទការលក់ iPhone 16
សារព័ត៌មាន Bloomberg បានចុះផ្សាយនៅថ្ងៃអង្គារនេះដោយស្រង់សម្ដីប្រភពដឹងច្បាស់ពីបញ្ហាថា ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Apple និងរដ្ឋាភិបាល បានព្រមព្រៀងគ្នាលើលក្ខខណ្ឌផ្សេងៗ ដើម្បីឆ្ពោះទៅរកការលុបចោលការហាមប្រាមមិនឱ្យលក់ទូរស័ព្ទម៉ាក iPhone 16 នៅឥណ្ឌូណេស៊ី។

ប្រភពមិនបានបញ្ជាក់ថាតើភាគីបានព្រមព្រៀងគ្នាលើលក្ខខណ្ឌគ្នាអ្វីខ្លះនោះទេ ប៉ុន្តែថា ក្រសួងឧស្សាហកម្មឥណ្ឌូណេស៊ីដែលទទួលបន្ទុកលើការហាមឃាត់ គ្រោងនឹងចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Apple ឱ្យបានឆាប់ ក្នុងសប្តាហ៍នេះ។
ក្រោយចុះហត្ថលេខារួច ក្រសួងនឹងរៀបចំសន្និសីទកាសែត និងចេញលិខិតអនុញ្ញាតការលក់ iPhone 16 ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

គួររំឭកថា រដ្ឋាភិបាលឥណ្ឌូណេស៊ីបានចេញការហាមឃាត់ការលក់ទូរស័ព្ទម៉ាក iPhone 16 របស់ Apple កាលពីខែតុលា ឆ្នាំមុន ដោយសម្អាងថា ក្រុមហ៊ុនមិនបានវិនិយោគតាមទឹកប្រាក់ដែលខ្លួនបានសន្យា និងផលិតទូរស័ព្ទដោយមិនប្រើប្រាស់គ្រឿងគ្រៅក្នុងស្រុកឥណ្ឌូណេស៊ី ដែលច្បាប់បានកំណត់ (ត្រូវប្រើប្រាស់សមាសធាតុក្នុងស្រុក ៣៥ ភាគរយ)។
ក្រោយពីនោះមក រដ្ឋមន្ត្រីវិនិយោគរបស់ឥណ្ឌូណេស៊ីបាននិយាយថា Apple គ្រោងនឹងវិនិយោគ ១ ប៊ីលានដុល្លារនៅរោងចក្រផលិតគ្រឿងបន្លាស់សម្រាប់ស្មាតហ្វូន និងផលិតផលផ្សេងទៀតរបស់ក្រុមហ៊ុន។ ក្រៅពីការវិនិយោគនេះ ក្រុមហ៊ុន Apple ប្តេជ្ញាបណ្តុះបណ្តាលធនធានមនុស្សក្នុងស្រុកលើការស្រាវជ្រាវ និងការអភិវឌ្ឍតាមរយៈកម្មវិធីផ្សេងៗ លើសពីកម្មវិធីដែលខ្លួនធ្លាប់មានស្រាប់នាពេលកន្លងមក។
ទោះជាយ៉ាងណាក៏ដោយ Apple គ្មានគម្រោងដាក់រោងចក្រផលិតទូរស័ព្ទម៉ាក iPhone ភ្លាមៗក្នុងស្រុកឥណ្ឌូណេស៊ី នាពេលនេះនោះទេ៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ