សន្តិសុខសង្គម
សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ចុះរដ្ឋបាលឃាត់ខ្លួនជនសង្ស័យ ១៧ នាក់ យកទៅសួរនាំ
កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំកម្លាំងចុះធ្វើរដ្ឋបាលតាមបន្ទប់ជួលឃាត់ខ្លួនមនុស្សប្រុស-ស្រីចំនួន ១៧ នាក់ និងម៉ូតូ ៥ គ្រឿង នាំយកទៅសាកសួរ និងតេស្តរកសារធាតុញៀន។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង ៩ ព្រឹក ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៥ នៅតាមបន្ទប់ជួលភូមិព្រៃព្រីងជើង ២ សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ដោយមានការណែនាំពីលោក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បញ្ជាកម្លាំងក្នុងមូលដ្ឋានទប់ស្កាត់បទល្មើស ក្មេងទំនើង និងការប្រើប្រាស់គ្រឿងញៀន ល្បែងស៊ីសងជាដើម ទើបនៅព្រឹកថ្ងៃទី ២៥ កុម្ភៈនេះ កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងប៉ុស្តិ៍ចោមចៅទី ៣ ដឹកនាំចុះរដ្ឋបាលតាមបន្ទប់ជួលក្នុងភូមិព្រៃព្រីងជើង ២ ធ្វើការឆែកឆេរតាមបន្ទប់ជួល ២ កន្លែង រកឃើញមានសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន ទើបកម្លាំងសមត្ថកិច្ចឃាត់ខ្លួនមនុស្សប្រុស-ស្រីចំនួន ១៧ នាក់ ក្នុងនោះ ប្រុស ១១ នាក់ និងដកហូតម៉ូតូ ៥ គ្រឿង ព្រមទាំងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

ក្រោយឃាត់ខ្លួនជនសង្ស័យទាំងនោះត្រូវបានបញ្ជូនទៅផ្នែកជំនាញប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសាកសួរបន្ថែម និងតេស្តរកសារធាតុញៀន៕
អត្ថបទ ៖ សុខា




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


