Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល​និង​ក្រុម​​ហាម៉ាសឈានដល់កិច្ចព្រមព្រៀង​​ដោះលែងអ្នកទោសជាង​៦០០​នាក់

បានផុស

នៅ

ក្រុមហាម៉ាស់ថា ខ្លួនបានឈានដល់កិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់ការពន្យារពេលរបស់អ៊ីស្រាអែលក្នុងការដោះលែងអ្នកទោសប៉ាឡេស្ទីន៦២០នាក់ ជាថ្នូរនឹងដោះលែងអ្នកទោសអ៊ីស្រាអែល​៦នាក់ពីតំបន់ហ្គាហ្សាជាផ្នែកនៃកិច្ចព្រមព្រៀង​បទឈប់បាញ់ក្នុងដំណាក់កាលទី១។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី​២៧​ខែ​កុម្ភៈនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបភាព៖ AP)

ក្រុមហាម៉ាស​ បានបញ្ជាក់កាលពីថ្ងៃពុធថា អ៊ីស្រាអែលនឹងដោះលែងស្ត្រីនិងកុមារប៉ាឡេស្ទីនបន្ថែមទៀតពីពន្ធនាគារនៅថ្ងៃ​ព្រហស្បតិ៍ ខណៈដែលក្រុមនេះក៏នឹងព្រមគ្នាប្រគល់សាកសពអ្នកចាប់ជនជាតិអ៊ីស្រាអែលទាំងបួននាក់ក្នុងពេលដំណាល​​គ្នា។ ការផ្លាស់ប្តូរនេះនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍នេះដោយអេហ្ស៊ីបត្រួតពិនិត្យដំណើរការដើម្បីធានាថាភាគីទាំងពីរបំពេញលក្ខខណ្ឌនៃកិច្ចព្រមព្រៀង។

ក្រុមហាម៉ាស់ បានចោទប្រកាន់អ៊ីស្រាអែលពីបទ «បំផ្លិចបំផ្លាញ» បទឈប់បាញ់នៅតំបន់ហ្គាហ្សា ដោយពន្យារពេល​ដោះ​លែងអ្នកទោសប៉ាឡេស្ទីន ៦២០នាក់កាលពីថ្ងៃសៅរ៍។ ប៉ុន្តែអ៊ីស្រាអែលបានបង្ហាញពីភាពត្រឹមត្រូវនៃការពន្យារពេលនេះដោយលើកឡើងពីការព្រួយបារម្ភលើការជួបជុំជាសាធារណៈដ៏ធំក្នុងអំឡុងពេលដែលជនជាតិអ៊ីស្រាអែលត្រូវបាន​ដោះ​លែង ដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ថាជា «ពិធីដ៏អាម៉ាស»។

មកដល់ពេលនេះបេសកជនមជ្ឈិមបូព៌ារបស់ទីក្រុងវ៉ាស៊ីនតោន បាននិយាយថា កិច្ចពិភាក្សាសម្រាប់ដំណាក់កាលទីពីរនៃកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សានៅតែស្ថិតក្រោមការពិចារណា ខណៈដំណាក់កាលទីមួយគ្រោងនឹងបញ្ចប់នៅថ្ងៃសៅរ៍នេះ។

អ៊ីស្រាអែលហាក់កំពុងស្វែងរកការបន្តនៃដំណាក់កាលទី១នៃកិច្ចព្រមព្រៀងជាជាងចូលរួមក្នុងការចរចានៅដំណាក់កាលទីពីរ។ ទោះយ៉ាងណា អ៊ីស្រាអែលត្រូវបានគេរំពឹងថានឹងដកខ្លួនចេញពីច្រករបៀង Philadelphi ដែលជាផ្នែកនៃដំណាក់​កាលទីមួយ។ ច្រករបៀង Philadelphia ដែលតំណាងឱ្យតំបន់ព្រំដែនទាំងមូលរវាង ហ្គាហ្សា និងអេហ្ស៊ីប គឺជាចំណុចនៃជម្លោះ ខណៈដែលអ៊ីស្រាអែលព្យាយាមរក្សាការគ្រប់គ្រងតំបន់នោះ៕

(រូបភាព៖ Reuters)
(រូបភាព៖ AP)
(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម