ព័ត៌មានអន្ដរជាតិ
ក្រុមហាម៉ាសរៀបចំការបោះឆ្នោតសម្ងាត់ រើសមេដឹកនាំបណ្តោះអាសន្នថ្មី
ក្រុមហាម៉ាសបានចាប់ផ្តើមការបោះឆ្នោតផ្ទៃក្នុងយ៉ាងសំខាន់មួយ ដើម្បីជ្រើសរើសមេដឹកនាំបណ្តោះអាសន្នថ្មី បន្ទាប់ពីមេដឹកនាំកំពូលៗជាច្រើនរូប រួមទាំងលោក Yahya Sinwar និងលោក Ismail Haniyeh ត្រូវបានសម្លាប់។ នេះបើតាមការចុះផ្សាយរបស់ BBC នាថ្ងៃសុក្រទី២០ខែកុម្ភៈឆ្នាំ២០២៦។

ការបោះឆ្នោតកំពុងប្រព្រឹត្តទៅនៅទូទាំងតំបន់ហ្គាហ្សា តំបន់ West Bank និងក្នុងចំណោមសមាជិកនៅក្រៅប្រទេស។ អ្នកឈ្នះនឹងកាន់តំណែងរយៈពេលមួយឆ្នាំ ដែលជាការសម្រេចចិត្តដ៏សំខាន់សម្រាប់ទិសដៅរបស់ក្រុមសកម្មប្រយុទ្ធមួយនេះ ខណៈដែលអ្នកសម្របសម្រួលកំពុងពិភាក្សាអំពីការគ្រប់គ្រង និងការកសាងឡើងវិញនៅហ្គាហ្សាក្រោយសង្គ្រាម ជាទីកន្លែងដែលក្រសួងសុខាភិបាលហាម៉ាសបញ្ជាក់ថាមានមនុស្សស្លាប់ជាង ៧២០០០នាក់។
ការប្រកួតប្រជែងដណ្តើមតំណែងដឹកនាំនេះ ធ្វើឡើងជាចម្បងរវាងលោក Khalil al-Hayya ដែលជាមន្ត្រីនៅហ្គាហ្សាមាននិន្នាការតាមមេដឹកនាំមុនៗ និងលោក Khaled Meshaal ដែលជាសមាជិកជើងចាស់តំណាងឲ្យចលនា «Old Guard» ហើយបច្ចុប្បន្នកំពុងស្នាក់នៅប្រទេសកាតា។ ការបោះឆ្នោតនេះ បង្ហាញពីការផ្លាស់ប្តូរអំណាចដែលអាចកើតមាន ដ្បិតការសម្រេចចិត្តដែលធ្លាប់តែផ្ដោតខ្លាំងលើតំបន់ហ្គាហ្សាកាលពីឆ្នាំ២០១៧ ត្រូវបានចុះខ្សោយដោយសារឥទ្ធិពលសង្គ្រាម ដែលអាចអនុញ្ញាតឲ្យក្រុមនៃចលនា «Old Guard» នៅក្រៅប្រទេសដែលមានភាពបត់បែនជាង ត្រឡប់មកកាន់ឥទ្ធិពលវិញ។
យោងតាមបទប្បញ្ញត្តិផ្ទៃក្នុង ក្រុមអ្នកបោះឆ្នោតដែលមានសមាជិកប្រហែល៨៦រូបមកពីក្រុមប្រឹក្សា Shura នឹងជាអ្នកសម្រេចជ្រើសរើសអ្នកបន្តវេន។ ដំណើរការនេះ កើតឡើងក្នុងកំឡុងពេលដែលបទឈប់បាញ់គាំទ្រដោយសហរដ្ឋអាមេរិកកំពុងមានប្រសិទ្ធភាព ទោះបីជាមានផែនការរបស់អាមេរិកដែលចង់ដកហាម៉ាសចេញពីការគ្រប់គ្រងនាពេលអនាគត ដើម្បីប្រគល់ឲ្យអាជ្ញាធរប៉ាឡេស្ទីនក៏ដោយ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១៥ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


