ព័ត៌មានអន្ដរជាតិ
ត្រាំ ត្រៀមដកទណ្ឌកម្មចេញខ្លះពី រុស្ស៊ី
ស្របពេលសហរដ្ឋអាមេរិក កាន់តែមានទំនាក់ទំនងល្អឡើងៗជាមួយរុស្ស៊ីនោះ ឥឡូវលោក ដូណាល់ ត្រាំ កំពុងត្រៀមដកទណ្ឌកម្មចេញខ្លះពីប្រទេសរុស្ស៊ី។

តាំងពីឡើងកាន់តំណែងមក លោក ត្រាំ បានខិតខំពង្រឹងចំណងទាក់ទងផ្នែកការទូតជាមួយទីក្រុងមូស្គូខ្លាំងមែនទែន ហើយព្យាយាមចរចាដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ខណៈសម្ព័ន្ធមិត្តអឺរ៉ុបមួយចំនួន កំពុងបារម្ភថា អ៊ុយក្រែន នឹងត្រូវខ្ទេចនៅក្នុងអាណត្តិរបស់លោក ត្រាំ នេះ ទើបនាំគ្នាស្វះស្វែងជួយទីក្រុងកៀវ ជាពិសេសអង់គ្លេសនិងបារាំងតែម្តង។
តាមការចុះផ្សាយរបស់ RT នៅថ្ងៃអង្គារទី៤ខែមីនាឆ្នាំ២០២៥, ពេលនេះ សេតវិមានបានបញ្ជាឲ្យក្រសួងការបរទេសនិងរតនាគារ ធ្វើបញ្ជីហើយ និងដាក់រាយទណ្ឌកម្មដែលនឹងត្រូវបន្ធូរបន្ថយលើក្រុមហ៊ុន អង្គភាព ក៏ដូចជាជនជាតិរុស្ស៊ី ជាពិសេសអ្នកជំនួញតែម្តង។

យ៉ាងណា គេនៅតែមិនទាន់ដឹងថា តើទីក្រុងមូស្គូ នឹងដោះដូរអ្វីវិញដែរឬអត់ ជាមួយការដកទណ្ឌកម្មនេះ ខណៈស្ថានទូតរុស្ស៊ីប្រចាំនៅទីក្រុងវ៉ាស៊ីនតោន ក៏មិនទាន់ធ្វើអត្ថាធិប្បាយអ្វីដែរ។
សូមជម្រាបថា លោក ត្រាំ បាននិយាយទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន កាលថ្ងៃទី១២ខែកុម្ភៈ ដែលបើកផ្លូវសម្រាប់ការស្តារទំនាក់ទំនងប្រទេសទាំងពីរឡើងវិញ ក្រោយការផ្តាច់ចំណងការទូតជិត៣ឆ្នាំ បន្ទាប់ពីរុស្ស៊ីលើកទ័ពលុកលុយអ៊ុយក្រែនកាលថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីនិងសហរដ្ឋអាមេរិក បានជួបពិភាក្សាគ្នាលើកដំបូងនៅថ្ងៃទី១៨ខែកុម្ភៈក្នុងរាជធានីរីយ៉ាដនៃប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាកិច្ចពិភាក្សាលម្អិតលើដំណើរការស្តារទំនាក់ទំនងការទូតនេះឈានទៅរកប្រក្រតីភាពឡើងវិញ។
ចាប់តាំងពីពេលនោះមក រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានបំពេញទស្សនកិច្ចការទូតទៅកាន់បណ្តាប្រទេសជាសម្ព័ន្ធមិត្តរបស់ខ្លួនស្រាប់ ដូចជា អ៊ីរ៉ង់ និងប្រទេសមួយចំនួនក្នុងតំបន់អារ៉ាប់ដូចជា កាតា និងទៅកាន់ប្រទេសនៅតំបន់អាហ្រ្វិក ក៏ដូចជាចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេសអភិវឌ្ឍន៍សេដ្ឋកិច្ចហៅកាត់ថា G20 ផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រុស្ស៊ីពង្រឹងការទូតយ៉ាងខ្លាំង ក្រោយអាមេរិកផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែកសម្ព័ន្ធមិត្ត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


