ព័ត៌មានអន្ដរជាតិ
រុស្ស៊ីពង្រឹងការទូតយ៉ាងខ្លាំង ក្រោយអាមេរិកផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែកសម្ព័ន្ធមិត្ត
ក្រោយពីការបើកផ្លូវរបស់រដ្ឋបាលដូណាល់ ត្រាំ ដែលទើបឡើងកាន់អំណាចប្រធានាធិបតីសហរដ្ឋអាមេរិកជាង១ខែ សម្រាប់ការស្តារទំនាក់ទំនងការទូតជាមួយរុស្ស៊ីឡើងវិញ និងឈានទៅស្តារទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្ម រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov ហាក់មមាញឹកយ៉ាងខ្លាំងក្នុងដំណើរទំនាក់ទំនងការទូតជាមួយបណ្តាប្រទេសផ្សេងៗ។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន កាលថ្ងៃទី១២ខែកុម្ភៈ ដែលជាការបើកផ្លូវសម្រាប់ការស្តារទំនាក់ទំនងប្រទេសទាំងពីរឡើងវិញ ក្រោយការផ្តាច់ចំណងការទូតជិត៣ឆ្នាំ បន្ទាប់ពីរុស្ស៊ីលើកទ័ពឈ្លានពានអ៊ុយក្រែនកាលថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីនិងសហរដ្ឋអាមេរិក បានជួបពិភាក្សាគ្នាលើកដំបូងនៅថ្ងៃទី១៨ខែកុម្ភៈនៅទីក្រុងរីយ៉ាដប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាការពិភាក្សាលម្អិតលើដំណើរការស្តារទំនាក់ទំនងការទូតនេះឈានទៅរកប្រក្រតីភាពឡើងវិញ។
ចាប់តាំងពីពេលនោះមក រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានបំពេញទស្សនកិច្ចការទូតទៅកាន់បណ្តាប្រទេសជាសម្ព័ន្ធមិត្តរបស់ខ្លួនស្រាប់ ដូច អ៊ីរ៉ង់ ប្រទេសមួយចំនួនក្នុងតំបន់អារ៉ាប់ដូចជា កាតា និងទៅកាន់ប្រទេសនៅតំបន់អាហ្រ្វិក ដូចជាចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេសអភិវឌ្ឍន៍សេដ្ឋកិច្ចហៅកាត់ថា G20។ ក្នុងប៉ុន្មានថ្ងៃនេះ លោក Lavrov បានទៅបំពេញទស្សនកិច្ចនៅតួកគី និង សម្ព័ន្ធមិត្តស៊ែប៊ីនៅតំបន់បាល់កង់ជាដើម។
ផ្ទុយពីរដ្ឋបាលរបស់លោក ដូណល់ ត្រាំ ក្នុងរយៈពេលចុងក្រោយនេះ ជាពិសេសលើដំណោះស្រាយបញ្ហានៅអ៊ុយក្រែន រដ្ឋបាលសហរដ្ឋអាមេរិកបានបង្កភាពរកាំរកូតជាខ្លាំងជាមួយសម្ព័ន្ធមិត្តអឺរ៉ុប ដែលអាចឈានទៅដល់ការបែកបាក់មិនអាចផ្សះផ្សាទៀតផង។
ក្នុងជម្លោះចុងក្រោយជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky នៅសហរដ្ឋអាមេរិក ដែលភាគីទាំងពីរស្ទើរតែចុះហត្ថលេខាលើកិច្ចព្រមព្រៀងមូលនិធិវិនិយោគលើវិស័យធនធានរ៉ែនៅប្រទេសអ៊ុយក្រែនទៅហើយនោះ បានធ្វើឲ្យប្រទេសក្នុងតំបន់អឺរ៉ុបងាកទៅគាំទ្រអ៊ុយក្រែន និងបង្ហាញថា ពួកគេលែងជឿទុកចិត្តលើរដ្ឋបាលអាមេរិក ដឹកនាំដោយប្រធានាធិបតី ដូណាល់ ត្រាំ៕
ដោយ រ៉ាន់ រើយ

-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


