ព័ត៌មានជាតិ
លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ផ្ដាំផ្ញើមន្ត្រីគ្រប់រាជធានីខេត្តអនុវត្តវិធានការណ៍ ៣កុំ និង ៣ការពារឲ្យជាប់ជានិច្ច
ឆ្លៀតឱកាសនៅក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ តាមប្រព័ន្ធ Online (Zoom Cloud Meeting) នៅទីស្ដីការក្រសួងនាថ្ងៃនេះ លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានថ្លែងនូវការណែនាំដល់មន្ត្រីគ្រប់បណ្តារាជធានីខេត្តទាំងអស់ត្ រូវតែអនុវត្តន៍វិធានការណ៍ ៣កុំ និង ៣ការពារឲ្យជាប់ជានិច្ច ខណៈដែលជំងឺកូវីដ១៩ដ៏កាចសាហាវនេះកំពុងតែរាតត្បាតស្ទើរពេញផ្ទៃប្រទេសកម្ពុជា។

លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានថ្លែងថា មន្ត្រីទាំងអស់ត្រូវតែអនុវត្តន៍នូវអនុសាសន៍ដ៏ថ្លៃថ្លានិងម៉ឺងម៉ាត់របស់សម្តេចតេជោឲ្យបានខ្ជាប់ខ្ជួននិងគ្រប់ពេលវេលាគឺ ៣កុំ ៣ ការពារ ឲ្យបានគ្រប់ពេលវេលា។

លោកកិត្តិសេដ្ឋាបណ្ឌិតបានបន្តថា វិធានការ៣ការពារ រួមមាន
១.ពាក់ម៉ាស
២.លាងដៃ
៣.រក្សាគម្លាតសុវត្ថិភាពសង្គម គម្លាតសុវត្ថិភាពបុគ្គល ចាប់ពី១ម៉ែត្រកន្លះឡើងទៅ ឲ្យបានគ្រប់គ្នានិងគ្រប់ទីកន្លែង។ សម្តេចបញ្ជាក់ថា ចំណុចបីការពារនេះសំខាន់ខ្លាំងណាស់ធ្វើដូច្នេះទើបអាចយកឈ្នះលើជំងឺកូវីដ-១៩ បានដោយជោគជ័យ។
វិធានការ៣កុំរួមមាន ៖
១.កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក
២.កុំទៅកន្លែងមានមនុស្សច្រើនកុះករ
៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំអោបគ្នាជាដើម



ព្រមជាមួយគ្នានេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏បានសុំការយោគយល់ពីប្រជាជននៅតាមបណ្តាខេត្ត បើសិនជាអាចពន្យារពេលក្នុងការធ្វើដំណើរមកកាន់ទីក្រុងភ្នំពេញ សូមពន្យាសិន ដើម្បីទុកឱកាសឲ្យរាជធានីភ្នំពេញដោះស្រាយបញ្ហាជៀសវាងការកកស្ទះចរាចរណ៍ដែលនេះ ជាមូលហេតុមួយក្នុងចំណោមមូលហេតុនៃការចំលងពីគ្នាទៅវិញទៅមកផងដែរ ចំពោះអ្នកនៅទីក្រុងភ្នំពេញ បើមិនចាំបាច់ទេសូមមេត្តាកុំចេញមកក្រៅផ្ទះ សូមរួមគ្នាបង្ការទប់ស្កាត់កូវីដ-១៩ ទាំងអស់គ្នា៕
អត្ថបទ៖ វិមាន

-
សេចក្ដីជូនដំណឹង៧ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សន្តិសុខសង្គម៣ ម៉ោង ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
នយោបាយ១ សប្តាហ៍ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
នយោបាយ២ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស