ព័ត៌មានជាតិ
ខេត្តមណ្ឌលគិរី៖ បុរសម្នាក់ស្លាប់ដោយសាររត់ចុះទៅចាប់ត្រីមិនប្រយ័ត្នបុកនឹងប៉ែលអ៊េស្កាវ៉ាទ័រដែលកំពុងកាយស្ដារស្រះទឹក
បុរសម្នាក់ទៅឈរមើលគេកាយស្រះទឹក ពេលឃើញត្រីរត់ចូលទៅចាប់ ខ្វះការប្រុងប្រយ័ត្នបានប៉ះទង្គិច និងប៉ែលអ៊េស្កាវ៉ាទ័រស្លាប់ក្រោយពីសង្រ្គោះនៅឯមន្ទីរពេទ្យបង្អែក ក្រុងសែនមនោរម្យ ខេត្តមណ្ឌល។ ហេតុការណ៍បានកើតឡើងត្រង់ចំណុចស្រះទឹកមួយកន្លែងដែលស្ថិតក្នុងភូមិពូលុ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី កាលពីពេលថ្មីៗនេះ។

បុរសដែលស្លាប់ឈ្មោះ អូន សំណាង ភេទប្រុសអាយុ២៥ឆ្នាំ មានទីលំនៅភូមិពូលុ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ មុនពេលកើតហេតុ រូបគាត់ និងអ្នកភូមិម្នាក់ទៀត បានបបួលគ្នាជិះម៉ូតូពីរនាក់ទៅមើលគេស្តារស្រះទឹកមួយកន្លែង ដើម្បីក្រែងឃើញត្រី នឹងបានចាប់មកធ្វើម្ហូប ស្ថិតនៅចំការឈ្មោះ ភ័ក្រ្ត ដែលគេកំពុងតែស្តារស្រះទឹក។ អ្នកភូមិម្នាក់ដែលទៅជាមួយនោះ បានរៀបរាប់ឱ្យដឹងថា ពេលទៅដល់ស្រះ ពួកគេបានឈរមើលអេស្កាកំវ៉ាទ័រពុងតែកាយស្រះ ដែលមានចម្ងាយប្រហែល៧ម៉ែត្រពីអ៊េស្កាវ៉ាទ័រ ហើយរូបគេឃើញបុរសម្នាក់ទៀតដែលមិនស្គាល់ឈ្មោះ កំពុងតែរកចាប់ត្រីក្នុងស្រះ រូបគេ និងជនរងគ្រោះ បានឈរមើលប្រហែល ១៥ នាទី។
ពេលនោះ អ៊េស្កាវ៉ាទ័រ កំពុងតែកាយដីពីក្នុងស្រះធម្មតា ហើយបង្វិលខ្លួនចាក់ដីទៅម្ខាងទៀត ពេលឃើញដូចនោះ ឈ្មោះ ណាង ដែលជាជនរងគ្រោះ ក៏រត់កាត់ចំហៀងខាងស្ដាំអ៊េស្កាវ៉ាទ័រ ដើម្បីទៅចាប់ត្រីនៅក្នុងស្រះតែក្នុងពេលរត់នោះ គេរត់មិនប្រយ័ត្នគេចមិនផុត ក៏ប៉ះជាមួយនឹងប៉ែលអ៊េស្កាវ៉ាទ័រ ដែលបង្វិលខ្លួនមកកាយដីវិញ ក៏បានធ្លាក់ចូលស្រះដែលគ្មានទឹកមានតែភួកនោះតែម្តង។ ក្រោយឃើញជនរងគ្រោះធ្លាក់ចូលស្រះភ្លាម រូបគេក៏រត់ទៅជួយហើយអ្នកបើកអ៊េស្កាវ៉ាទ័របានស្រែកឱ្យលើកដាក់ក្នុងដៃអ៊េស្កាវ៉ាទ័រ ដើម្បីយកមកលើគោក។ ពេលមកដល់ខាងលើ រូបគេក៏ដូចជាអ្នកបើកអ៊េស្កាវ៉ាទ័រ ព្រមទាំងអ្នកកំពុងចាប់ត្រីជាមួយគ្នា បានយកជនរងគ្រោះមកលាងទឹកសម្អាតខ្លួន ព្រោះជនរងគ្រោះសន្លប់លែងដឹងខ្លួនបាត់ទៅហើយ និងបានដឹកតាមរថយន្តទៅសង្រ្គោះនៅឯមន្ទីរពេទ្យតែម្តង។

ជុំវិញហេតុការណ៍នេះ លោក ផ្លង ជំនិត អធិការនគបាលស្រុកពេជ្រាដា បានឱ្យដឹងថា ក្រោយពីការឆ្លើយបំភ្លឺពីសំណាក់ព្រូអេស្កាវ៉ាទ័រ និងធ្វើការស្រាវជ្រាវរួចរាល់ ឈ្មោះ អូន សំណាង ដែលជាជនរងគ្រោះ គឺមានមុខរបរជាតៃកុងឡានដឹកដំឡូងមី ដោយមានស្រុកកំណើតនៅភូមិ ស្រែព្រះ ឃុំស្រែព្រះ ស្រុកកែវសីមា ប៉ុន្តែ បច្ចុប្បន្នរស់នៅភូមិ ពូលុ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ លោក ផ្លង ជំនិត បានបន្តថា បន្ទាប់ពីស្រាវជ្រាវ គឺសពខាងលើពិតជាបានស្លាប់ដោយសារការប៉ះទង្គិចនឹងប៉ែលអ៊េស្កាវ៉ាទ័រពិតប្រាកដមែន។ ដូច្នេះហើយ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ សពត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកែវសីមា បានប្រគល់ជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ រៀម សុខហេង
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


