ព័ត៌មានជាតិ
កសិករត្អួញត្អែរថា ម្ទេសដៃនាងក្រៀម ១ ខែចុងក្រោយនេះ មិនសូវមានទីផ្សារដូចមុន
កសិករដែលមានមុខរបរដាំម្ទេសដៃនាងនៅក្នុងស្រុកបាណន់ ខេត្តបាត់ដំបងបានលើកឡើងថា ក្នុងរយះពេល ១ ខែចុងក្រោយពួកគាត់រកចំណូលពីការលក់ម្ទេសក្រៀមមិនបានទេ ពោលគឺម៉ូយទាំងប៉ុន្មានឈប់ទិញចូលតែម្តង បើទោះលក់ក្នុងតម្លៃទាបក៏មិនមានអ្នកប្រមូលទិញដែរ ដែលធ្វើឲ្យពួកគាត់ស្ទះសេដ្ឋកិច្ចគ្រួសារ ហើយខ្លះចេញរកចំណូលផ្សេងដើម្បីដោះបន្ទុកគ្រួសារ។
លោក ជិន គ្រក់ កសិកររស់នៅក្នុងឃុំចែងមាជ័យ ស្រុកបាណន់បានឲ្យដឹងថា ក្នុងរយះពេល ១ ខែចុងក្រោយនេះ លោកបានប្រមូលទិន្នផលម្ទេសដៃនាងមិនមានម៉ូយមកទទួលទិញដូចគ្រាមុនទៀតនោះទេ ដែលធ្វើឲ្យគ្រួសារលោកគ្មានចំណូល។


លោកថា បើម្ទេសស្រស់មានអាជីវករមកទិញចំនួនតិចតួចប៉ុណ្ណោះ ហើយតម្លៃទាបបំផុត គឺបានចន្លោះពី ៩០០ទៅ១២០០ រៀល ក្នុង១គីឡូក្រាម ហើយម្ទេសក្រៀមក៏មិនមានម៉ូយមកទិញទៀតដែរ ទើបជំរុញឲ្យលោកចេញធ្វើការសំណង់នៅខេត្តប៉ៃលិនមួយរយះ ដើម្បីទប់ទល់ស្ថានភាពសេដ្ឋកិច្ចប្រចាំថ្ងៃក្នុងគ្រួសារ។
ចំណែកកសិករមួយរូបទៀតគឺអ្នកស្រី ឃឿន បានឲ្យដឹងដែរថា ម្ទេសក្រៀមរបស់អ្នកស្រីក៏សល់ច្រើនដែរ តែប៉ុន្មានថ្ងៃនេះមានម៉ូយនៅក្នុងខេត្តបានជួយទិញជាបន្តបន្ទាប់ បើទោះបីមានតម្លៃទាបក៏អ្នកស្រីមានចំណូលខ្លះដើម្បីដោះបន្ទុកជីវភាពប្រចាំថ្ងៃ ទម្រាំបានតម្លៃសមរម្យឡើងវិញ។

អ្នកស្រីថា “ម្ទេសក្រៀមខ្ញុំខែនេះសល់ច្រើន តែប៉ុន្មានថ្ងៃមកនេះ មានអាជីវករលក់នៅលើទីផ្សារក្នុងខេត្តបានជួយទិញជាបន្តបន្ទាប់បាន ១ គីឡូក្រាម ៣៥០០ រៀលដែរ ចឹងហើយទើបគ្រួសារខ្ញុំចេះតែមានចំណូលខ្លះ វាមិនដាច់ទេ”។
អ្នកស្រី ធឿន ជាអាជីវករបានឲ្យដឹងថា អ្នកស្រីបានរកប្រាក់ចំណូលប្រចាំថ្ងៃបានគួសមដែរមួយរយះចុងក្រោយនេះ តាមរ យះ ដើរទិញម្ទេសក្រៀមពីអ្នកដាំនៅភូមិទួលក្នុងស្រុកបាណន់ ហើយការទិញនេះមួយអាទិត្យចុះទិញម្តង ដើម្បីមកកិនធ្វើជាម្ទេសហុយ លក់ឲ្យតាមម៉ូយៗ ដែលបានកំម៉ង់។
អ្នកស្រីបន្តថា ក្នុង ១ ថ្ងៃអ្នកស្រីអាចរកចំណូលបានចន្លោះពី ១៨ ដល់ ២០ មុឺនរៀលជាង បើទូទាត់ទៅចំណេញយ៉ាងហោចជាង ១០ មុឺនរៀលដែរ ខណះអ្នកស្រីប្រមូលទិញម្ទេសក្រៀ ក្នុង១ គីឡូក្រាមចន្លោះពី ២៥០០ រៀលទៅ ៣៥០០រៀល ហើយម្ទេសហុយ អ្នកស្រីលក់បានក្នុង ១ គីឡូក្រាមចន្លោះពី ១ មុឺន ៤ ពាន់រៀល ដល់ ១ មុឺន ៨ ពាន់រៀល ក្នុង ១ គីឡូក្រាម។


អ្នកស្រីបន្តថា “គ្រួសារខ្ញុំ បើនិយាយទៅវាអត់សូវខ្វះខាតប៉ុន្មានទេ ឲ្យតែយើងខិតខំព្យាយាមរកចំណូល វាមិនអត់ទេ បើទោះយើងមិនបានធូរធាខ្លាំង ក៏បានត្រឹមម៉ាគ្រប់គ្រាន់ប្រចាំថ្ងៃដែរ ” ។
ដោយឡែក អាជីវករលក់ដូរនៅតាមទីផ្សារបានឲ្យដឹងប្រហាក់ប្រហែលគ្នាថា ម្ទេសហុយលក់ ១ គីឡូក្រាម បានចន្លោះពី ១ មុឺន ៨ ពាន់រៀល ទៅជាង ២ មុឺនរៀល ក្នុង ១ គីឡូក្រាម៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
សន្តិសុខសង្គម១ សប្តាហ៍ agoបុរសម្នាក់ត្រូវផ្ទាំថ្មបាក់សង្កត់ស្លាប់ ក្រោយព្យាយាមចុះរណ្ដៅរុករករ៉ែមាស
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង


