Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តរតនគិរី ប្រាប់ទៅមន្ត្រីនៅតាមមូលដ្ឋានឱ្យរឹតបន្តឹងលើការចិញ្ចឹមសត្វឆ្កែដែលដើរពាសវាលពាសកាល

បានផុស

នៅ

លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានប្រាប់ទៅមន្រ្តីនៅតាមមូលដ្ឋាននៅទូទាំងខេត្តរតនគិរីឱ្យយកចិត្តទុកដាក់រឹតបន្តឹងទៅលើការចិញ្ចឹមសត្វឆ្កែរបស់ប្រជាពលរដ្ឋដែលដើរពាសវាលពាសកាល។ ការលើកឡើងរបស់លោកអភិបាលខេត្តរតនគិរីនេះ បន្ទាប់ពីមានការសង្កេតឃើញថា ប្រជាពលរដ្ឋមួយចំនួនដែលបានចិញ្ចឹមសត្វឆ្កែ តែមិនបានគ្រប់គ្រងទុកដាក់ឱ្យបានល្អទេ ដោយបណ្តោយឱ្យសត្វចិញ្ចឹមទាំងនោះ ដើរពាសវាលពាសកាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ញ៉ែម សំអឿន បានមានប្រសាសន៍ទៅកាន់មន្ត្រីនៅមូលដ្ឋានដោយណែនាំឱ្យយកចិត្តទុកពន្យល់ណែនាំដល់ម្ចាស់ឆ្កែ កុំចិញ្ចឹមឆ្កែតាមទំនៀមទម្លាប់ចាស់ទៀត ពីព្រោះវាអាចបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ និងបង្កគ្រោះថ្នាក់ខាំមនុស្សដែលអាចកើតជំងឺឆ្កែឆ្គួត។ មួយវិញទៀត សត្វឆ្កែខ្លះ វាទាញសម្រាមដើរតាមផ្លូវ ធ្វើឱ្យបរិស្ថានមិនស្អាត។ លោកលើកឡើងថា ឆ្កែការពារសុវត្ថិភាពផ្ទះសម្បែងពិតមែន តែបើចោរចង់ចូលលួចទ្រព្យសម្បត្តិនោះ ឆ្កែមិនអាចការពារបាននោះទេ។  លោកបានក្រើនរំលឹកទៅដល់ អ្នកដែលដឹកឆ្កែតាមផ្លូវសាធារណៈ មិនត្រូវឱ្យឆ្កែជុះអាចម៍តាមផ្លូវទេ ត្រូវកើបអាចម៍របស់វាទុកដាក់ឱ្យបានត្រឹមត្រូវ។

សត្វឆ្កែ ជាសត្វជើងបួន ដែលប្រជាជនកម្ពុជានិយមចិញ្ចឹមនៅក្នុងផ្ទះ ដើម្បីមើលផ្ទះសម្បែង និងស្រឡាញ់ចូលចិត្តវាផង។ ប្រជាជនទូទៅចិញ្ចឹមវានៅតាមផ្ទះដោយប្រលែងចោលដើរពាសវាលពាសកាល ដើរដោយសេរីភាពរបស់វា។ ជីវិតពួកវាពឹងទៅលើចំណីអាហារនៅផ្ទះផង និងនៅតាមទីសាធារណៈផង។ ការចិញ្ចឹមនេះ ត្រូវបានគេចាត់ទុកថា ជាការចិញ្ចឹមសត្វបែបគ្មានទំនួលខុសត្រូវ ។ បើយោងទៅតាមច្បាប់ ម្ចាស់សត្វពាហនៈត្រូវសងថ្លៃខូចខាតចំពោះអ្នករងគ្រោះ បើសិនសត្វរបស់ខ្លួនបង្កគ្រោះថ្នាក់ដល់អ្នកដទៃ៕

ដោយ៖ ខៀវ ចាប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម