ព័ត៌មានអន្ដរជាតិ
អាល្លឺម៉ង់ អនុម័តកញ្ចប់ជំនួយ ៣ពាន់លានអឺរ៉ូ បន្ថែមទៀតឲ្យអ៊ុយក្រែន
រដ្ឋាភិបាលអាល្លឺម៉ង់ បានអនុម័តកញ្ចប់ជំនួយយោធាបន្ថែមចំនួន ៣ពាន់លានអឺរ៉ូ (ប្រមាណ ៣,៣ពាន់លានដុល្លារ) សម្រាប់អ៊ុយក្រែនក្នុងឆ្នាំ២០២៥។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី១៩ខែមីនាឆ្នាំ២០២៥។

វិធានការនេះ ត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថាជាកំណត់ត្រាថ្មីមួយបន្ទាប់ពីអធិការបតីជិតផុតអាណត្តិលោក Olaf Scholz បានទទូចឲ្យមានការបន្ធូរបន្ថយច្បាប់ប្រាក់កម្ចីជាតម្រូវការចាំបាច់សម្រាប់ជំនួយបន្ថែមចំពោះអ៊ុយក្រែន។
ការផ្តល់មូលនិធិថ្មីនេះ បានបន្ថែមពីលើទឹកប្រាក់ចំនួន ៤ពាន់លានអឺរ៉ូ ដែលបានបែងចែករួចហើយសម្រាប់អ៊ុយក្រែនក្នុងឆ្នាំ២០២៥។ កញ្ចប់ជំនួយនេះត្រូវបានគេរំពឹងថានឹងផ្តោតលើការពង្រឹងសមត្ថភាពការពារដែនអាកាសរបស់អ៊ុយក្រែន និងតម្រូវការយោធាសំខាន់ៗផ្សេងទៀត។
ដោយឡែក សម្រាប់ឆ្នាំ២០២៦ដល់ឆ្នាំ២០២៩ គណៈកម្មាធិការថវិកាជាតិអាល្លឺម៉ង់ ក៏ត្រៀមនឹងអនុម័តជំនួយយោធាថែមទៀតដល់អ៊ុយក្រែនចំនួន ៨,២ពាន់លានអឺរ៉ូ។ បើគិតទាំងគម្រោងអនុម័តនេះ ថវិកាជំនួយសរុបនឹងមានច្រើនជាង ១១ពាន់លានអឺរ៉ូ៕
ដោយ៖ ឈាង
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


