ព័ត៌មានជាតិ
អាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់យកលេខ ៩ ជាគោល ជាលេខហុងស៊ុយនាំភាពរីកចម្រើន
បើតាមមន្រ្តីគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិតេជោបានបង្ហើបថា ដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ មានការការគិតគូរយកចិត្តទុកដាក់យ៉ាងហ្មត់ចត់ទាំងផ្នែកបច្ចេកទេស សោភណភាព និងបរិស្ថានជុំវិញ។
ជាមួយគ្នានេះ ការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតេជោក៏ផ្អែកតាមជំនឿ ដែលស្ទើរតែគ្រប់ហេដ្ឋារចនាសម្ព័ន្ធសំណង់អគារត្រូវបានសាងសង់ដោយយកខ្នាតលេខ ៩ ជាគោល។

អ្នកឧកញ៉ា ឆារស៍ វ៉ាន់ អភិបាលក្រុមហ៊ុន Cambodia Airport Investment និងជាអភិបាលក្រុមហ៊ុនកាណាឌីយ៉ាគ្រុបបានគូសបញ្ជាក់ក្នុងបទសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មាន ដែលបានចុះទៅទស្សនកិច្ចដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ដឹកនាំដោយក្លិបអ្នកកាសែតកម្ពុជាកាលពីចុងសប្ដាហ៍ថា ដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ មានការគិតគូរយ៉ាងហ្មត់ចត់ដើម្បីឲ្យការសាងសង់មានភាពរលូន ទទួលបានទាំងសោភណភាព និងស្របតាមស្តងដាអន្តរជាតិ។
ជាមួយគ្នានេះ លោកក៏លើកឡើងពីជំនឿក្នុងការសាងសង់អាកាសយានដ្ឋានតេជោអន្តរជាតិ ដែលគ្រោងបញ្ចប់និងដាក់ឲ្យដំណើរការនៅអំឡុងខែកក្កដាខាងមុខនេះ។
លោកបានលើកបញ្ជាក់ពីការយកលេខ ៩ សម្រាប់ការអភិវឌ្ឍសំណង់អាកាសយានដ្ឋានអន្តរជាតិតម្លៃប្រមាណ ១៥០០ លានដុល្លារនេះ។
លោកថា លេខ ៩ ជាលេខខ្ពស់បំផុត និងជាលេខហុងស៊ុយល្អសម្រាប់ជំនឿជនជាតិខ្មែរ។ ស្ទើរតែគ្រប់ផ្នែកនៃសំណង់អគារក្នុងអាកាសយានដ្ឋាន មិនថាផ្នែកដំបូល សសរធ្នឹម និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតគឺអនុវត្តរូបមន្តការសាងសង់យកលេខ ៩ ជាគោលចម្បង។
តាមជំនឿជនជាតិខ្មែរ លេខ ៩ ជាលេខហុងស៊ុយល្អ។ ក្រៅតែជាលេខសំណាង ក៏ជាលេខនាំភាពថ្កុំថ្កើងរីកចម្រើនអស្ចារ្យ។ នេះបើតាមអ្នកឧកញ៉ា ឆារស៍ វ៉ាន់។
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


