ចរាចរណ៍
រថយន្ត ១ គ្រឿង បុកម៉ូតូពីក្រោយ រេចង្កូតទៅបុករបាំងថ្មចែកទ្រូងផ្លូវ ក្រឡាប់ជាប់មនុស្ស ២ នាក់
បុរសម្នាក់ បើករថយន្ត ១ គ្រឿង ជ្រុលបុកម៉ូតូពីក្រោយ រួចរេចង្កូតទៅបុករបាំងថ្មចែកទ្រូងផ្លូវ បណ្ដាលឲ្យក្រឡាប់កៀបជាប់មនុស្ស ២ នាក់ ក្នុងរថយន្តរងរបួសធ្ងន់បញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២ រសៀល ថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៥ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ ៥ ក្នុងភូមិ ១ សង្កាត់គីឡូម៉ែត្រលេខ ៩ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា គេឃើញបុរសជនជាតិកូរ៉េម្នាក់ រួមនឹងស្ត្រីជនជាតិកូរ៉េម្នាក់ បើករថយន្តស៊េរីទំនើប ១ គ្រឿង ម៉ាក Hyundai Santafe ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BP-1604 ទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចខាងលើ ស្រាប់តែរេចង្កូតទៅឆ្វេងដៃ បណ្ដាលឲ្យបុកក្បាលនាគពុះចែកទ្រូងផ្លូវ ក្រឡាប់យ៉ាងច្រងាង។ ចំណែករថយន្តខាងលើបានសង្កត់ទៅលើម៉ូតូ ១ គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1JG-4499 បណ្តាលឲ្យរងរបួសអ្នកបើកបរម៉ូតូផងដែរ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញមូលដ្ឋាន បានចុះមកដល់ទីតាំងកើតហេតុ រាយការណ៍ទៅកាន់សមត្ថកិច្ចជំនាញផ្នែកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីចុះមកធ្វើការវាស់វែងយករថយន្តបង្ក និងម៉ូតូរងគ្រោះ ទៅរក្សាទុកនៅការិយាល័យ រង់ចាំដោះស្រាយតាមផ្លូវច្បាប់៕
អត្ថបទ ៖ ម៉េង




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


