ព័ត៌មានជាតិ
ខ្មែរឥស្លាមចំនួន៥រូប កំពុងកាន់តួនាទីជាសមាជិកព្រឹទ្ធសភា
ក្រោមម្លប់សន្តិភាព និងសុខដុមនីយកម្មជាតិសាសន៍ និងសាសនានៅកម្ពុជា សហគមន៍ឥស្លាមបានទទួលនូវសិទ្ធិសេរីភាព ជំនឿសាសនាយ៉ាងពេញលេញ និងទទួលបានការអភិវឌ្ឍឥតឈប់ឈរ ពិសេសសហគមន៍ខ្មែរឥស្លាម ក៏ទទួលបានការផ្តល់តួនាទីដឹកនាំក្នុងក្របខណ្ឌរដ្ឋជាបន្តបន្ទាប់ តាមរយៈការតែងតាំងមុខតំណែង និងតួនាទីតាមស្ថាប័នជាតិជាច្រើន រាប់ចាប់ពីស្ថាប័នព្រឹទ្ធសភា រដ្ឋសភា ជួររាជរដ្ឋាភិបាល រហូតដល់រដ្ឋបាលនៅថ្នាក់ក្រោមជាតិ។

បើនិយាយក្នុងក្របខណ្ឌស្ថាប័នព្រឹទ្ធសភា ក្នុងនីតិកាលទី៥ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភា គឺមានជនជាតិខ្មែរឥស្លាមចំនួន ៥រូបកំពុងកាន់តួនាទីជាព្រឹទ្ធសភា។ សមាជិកព្រឹទ្ធសភា ដែលជាខ្មែរឥស្លាម ក្នុងនីតិកាលទី៥នេះ រួមមាន៖

១) លោក ឆាយ វណ្ណា
លោក ឆាយ វណ្ណា ជាខ្មែរឥស្លាម មានតួនាទីជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ (ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ) ចាប់តាំងពីឆ្នាំ២០១៨ នៃនីតិកាលទី៤ ហើយក្នុងនីតិកាលទី៥នេះ គឺជាអាណត្តិទី២របស់លោកហើយ ដែលខ្មែរឥស្លាមរូបនេះ ជាប់ជាសមាជិកព្រឹទ្ធសភា។ ក្នុងអាណត្តិព្រឹទ្ធសភានេះ លោក ឆាយ វណ្ណា កំពុងកាន់ជាលេខាធិការគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥) និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២។

២) លោក លី សារី
អតីតភាពជាគ្រូបង្រៀនខ្មែរឥស្លាម លោក លី សារី បានជាប់ជាសមាជិកព្រឹទ្ធសភា តាំងពីឆ្នាំ២០១៨ នៃនីតិកាលទី៤ ដំណាលគ្នានឹងលោក ឆាយ វណ្ណា។ ក្នុងនីតិកាលទី៥នេះ លោក លី សារី បានបន្តជាប់ជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ (ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប) ហើយលោក ជាសមាជិកគណៈកម្មសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹងនិងអង្កេត និងអធិការកិច្ច នៃព្រឹទ្ធសភា (គណៈកម្មការទី១)។ មុនក្លាយជាសមាជិកព្រឹទ្ធសភា លោក លី សារី ក៏ជាគណៈអ៊ីម៉ាំខេត្តកំពត និងជាអតីតសមាជិកក្រុមប្រឹក្សាខេត្តកំពត។

៣) លោកស្រី ម៉ាណ ណាវី
លោកស្រី ម៉ាណ ណាវី គឺជាសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ)។ មុននឹងជាប់ឆ្នោតជាសមាជិកព្រឹទ្ធសភា សម្រាប់នីតិកាលទី៥នេះ លោកស្រី ម៉ាណ ណាវី ជាអតីតសមាជិករដ្ឋសភា តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាមណ្ឌលរាជធានីភ្នំពេញ ក្នុងអាណត្តិទី៦ ឆ្នាំ២០១៨ ដល់២០២៣ ផងដែរ។ លោកស្រី ម៉ាណ ណាវី ជាជនជាតិខ្មែរឥស្លាម កើតជាក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ។

៤) លោក ស្លេះ ពុនយ៉ាម៉ីន
មិនខុសពីលោកស្រី ម៉ាណ ណាវី លោក ស្លេះ ពុនម៉ាម៉ីន គឺជាអតីតសមាជិករដ្ឋសភា តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ក្នុងអាណត្តិទី៦ ឆ្នាំ២០១៨ ដល់២០២៣ មុននឹងជាប់ឆ្នោតជាសមាជិកព្រឹទ្ធសភាប្រចាំមណ្ឌលភូមិភាគ២ (ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ) នាពេលនេះ។

៥) លោក សាន់ ឡាទីន
លោក សាន់ ឡាទីន ជាសមាជិកព្រឹទ្ធសភាខ្មែរឥស្លាមប្រចាំភូមិភាគទី៨ (ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី)។ លោក សាន់ ឡាទីន ក៏ធ្លាប់ឈរឈ្មោះជាបេក្ខជនតំណាងរាស្ដ្រឥស្លាមមណ្ឌលក្រចេះដែរ តែមិនជាប់ ហើយក្រោយមក លោក ត្រូវបានតែងតាំងជាទីប្រឹក្សារាជរដ្ឋាភិបាល៕
អត្ថបទ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


