ព័ត៌មានអន្ដរជាតិ
អាជ្ញាធរក្រុងបាងកក ប្រកាសថា ខុនដូចំនួន៦គ្មានសុវត្ថិភាពទៀតឡើយបន្ទាប់ពីរញ្ជួយដី
បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧,៧រ៉ិចទ័រដែលបានវាយប្រហារប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី២៨ខែមីនាហើយជះឥទ្ធិពលដល់ប្រទេសថៃ រដ្ឋបាលក្រុងបាងកក (BMA) បានប្រកាសថា អគារខុនដូចំនួន៦ នៅក្នុងរាជធានី លែងសុវត្ថិភាពទៀតហើយ។

ខណៈពេលដែលព័ត៌មានលម្អិតជាក់លាក់អំពីខុនដូទាំង៦មិនត្រូវបានបង្ហាញឲ្យដឹងពេញលេញ BMA បានបញ្ជាក់ថា អគារទាំងនេះបានរងការខូចខាតរចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរដែលមិនអាចរស់នៅបានទៀតទេ។ ប្រជាពលរដ្ឋត្រូវបានជម្លៀសចេញ ហើយអាជ្ញាធរកំពុងធ្វើការត្រួតពិនិត្យយ៉ាងហ្មត់ចត់ ដើម្បីវាយតម្លៃពីទំហំនៃការខូចខាត និងកំណត់វិធានការដោះស្រាយចាំបាច់។
ការរញ្ជួយដី បាននាំឲ្យមានការភ័យស្លន់ស្លោយ៉ាងខ្លាំងនៅក្នុងទីក្រុងបាងកក ជាមួយនឹងអគារខ្ពស់ៗបានយោលចុះឡើង ហើយពលរដ្ឋត្រូវជម្លៀសចេញដើម្បីជាវិធានការប្រុងប្រយ័ត្ន។ ក្រៅពីខុនដូទាំង៦ អគារផ្សេងទៀត រួមទាំងអគារកម្ពស់ ៣០ជាន់ដែលមិនទាន់សាងសង់រួច បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ ឧប្បត្តិហេតុនេះ បានបង្កើនការព្រួយបារម្ភអំពីភាពរឹងមាំ និងភាពធន់របស់រចនាសម្ព័ន្ធសំណង់អគារក្នុងការទប់ទល់ទៅនឹងគ្រោះរញ្ជួយដី។
BMA កំពុងសហការជាមួយអ្នកជំនាញផ្នែកវិស្វកម្ម ដើម្បីធ្វើការវាយតម្លៃអគារដែលរងផលប៉ះពាល់។ ប្រជាពលរដ្ឋមកពីខុនដូដែលមិនមានសុវត្ថិភាព ត្រូវបានផ្តល់កន្លែងស្នាក់នៅបណ្តោះអាសន្ន ហើយមន្ត្រីកំពុងធ្វើការដើម្បីធានាសុវត្ថិភាព និងសុខុមាលភាពរបស់ពួកគេ។ BMA ក៏បានជំរុញឲ្យអ្នកស្រុករក្សាការប្រុងប្រយ័ត្ន និងរាយការណ៍ពីភាពខុសប្រក្រតីនៃរចនាសម្ព័ន្ធនៅក្នុងអគាររបស់ខ្លួន។
គួររឭកថា ក្នុងឆ្នាំ២០០៧ ថៃបានកែប្រែបទប្បញ្ញត្តិសាងសង់របស់ខ្លួន ដើម្បីបង្កើនភាពធន់នឹងការរញ្ជួយដី។ ទោះជាយ៉ាងណាក៏ដោយ ក្តីបារម្ភនៅតែមានអំពីរចនាសម្ព័ន្ធដែលបានសាងសង់មុនការកែប្រែបទប្បញ្ញត្តិទាំងនេះ។ នាយកដ្ឋានធនធានរ៉ែ ធ្លាប់បានព្រមានថា ការរញ្ជួយដីធំៗនៅក្នុងប្រទេសជិតខាងអាចបំផ្លាញអគារចាស់ៗនៅទីក្រុងបាងកក៕

ដោយ៖ ឈាង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


